PR NEWS
ចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស។
ស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើនរយៈពេលពីរថ្ងៃពេញ គឺនៅថ្ងៃទី ១៤និងទី១៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីតាំងបណ្តោយផ្លូវជាតិលេខ៥ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ។ ព្រឹត្តិការណ៍នេះ រួមបញ្ចូលគ្នានូវការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។ ទស្សនិកជននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស។







ដោយឡែក នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៦ អ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ នឹងជក់ចិត្តដិតអារម្មណ៍ជាមួយសង្វៀនប្រដាល់ដ៏កក្រើក ដែលមានគូប្រកួតពិសេសៗជាច្រើន។ ក្នុងនោះ គូរឯកដែលជាទីរង់ចាំ គឺការប្រកួតដណ្តើមប្រាក់លានក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រវាងកីឡាករ ផាន ផាន់ណាត់ មកពី បញ្ជាការដ្ឋានទ័ពពិសេស និង សេត ចៅជូត មកពីអង្គរមានជ័យោធភូមិភាគ៤ ដែរនឹងត្រូវជួបកីឡាករ លី លូកាហ្វស៍ មកពីក្រៅប្រទេស និង កីឡាករ សារ៉ុក រូសបេ មកពីរ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។
លើសពីនេះ សម្រាប់គូពិសេសរួមមាន កីឡាករ ឆាយ រ៉ាវុធ និង អ៊ួយ ឌៀប , កីឡាករ ម៉ៅ សុធា និង វណ្ណៈ រដ្ឋា កាន់តែក្តៅគគុកក្រឡេកទៅមើលគូអន្តរជាតិ កីឡាករ ឈឿង ល្វៃ និង ម៉ូហាម៉ាដ ហូសេន ហើយសម្រាប់គូចុងក្រោយគូប្រាក់លានដែលជាការប្រកួតរវាងអ្នកឈ្នះចុងក្រោយដែលនឹងត្រូវប្រកួតជាមួយគ្នាជាបន្ត។






សូមរង់ចាំតាមដានទាំងអស់គ្នា តើអ្នកណាជាអ្នកឈ្នះក្នុងការប្រគួតដណ្ដើមប្រាក់លានសម្រាប់សប្តាហ៍នេះ?
ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា