ព័ត៌មាន
ឆ្នាំ២០២៥ ការចុះបញ្ជីរថយន្តអគ្គិសនីកើនដល់ ៦,១២៩គ្រឿង ខណៈនឹងមានរោងចក្រដំឡើងថ្មីមួយទៀត
មួយឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជី មានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២ ភាគរយបើធៀបនឹងឆ្នាំ២០២៤ ដែលមានរថយន្តចំនួន ២,២៥៣គ្រឿង ខណៈក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀតលេចជារូបរាំងឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
តាមការប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី “EV” ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង។ CDC បានអនុម័តគម្រោងនេះ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងវិនិយោគដោយក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា យានយន្តអគ្គិសនី សំដៅដល់ប្រភេទយានយន្តដើរដោយម៉ូទ័រអគ្គិសនី និងប្រើប្រាស់អាគុយ ដើម្បីស្តុកថាមពល។ យានយន្តអគ្គិសនី មានការសន្សំសំចៃខ្ពស់ និង ផាសុភាព។ នាពេលបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការជាសាកល ដែលកំពុងកើនឡើងយ៉ាងលឿន។
ឯកឧត្តម រំលឹងថា សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។
ក្នុងគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ស្តីពី ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសមត្ថភាពផលិតគ្រឿងបង្គុំសាមញ្ញរបស់យានយន្តទូទៅ ដោយសារកម្ពុជាមានឧស្សាហកម្មផលិតគ្រឿងបង្គុំក្នុងស្រុក ដូចជា ខ្សែភ្លើង និងសំបកកង់ ដើម្បីគាំទ្រដល់រោងចក្រដំឡើងយានយន្តនៅកម្ពុជាដែលកំពុងរីកចម្រើនជាលំដាប់។
របាយការការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា ក្នុងឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជី មានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានរថយន្តចំនួន ២,២៥៣គ្រឿង៕អត្ថបទ៖ ធូ វិរៈ






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់