ព័ត៌មាន
បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” របស់កម្ពុជា បង្ហាញខ្លួននៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន
ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយនៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។
ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យ នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ផងដែរ។
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖ «ប្រសិនបើលោកអ្នកមានវត្តមាននៅរដ្ឋធានីវ៉ាស៊ីងតោន មុនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ សូមកុំរំលងឱកាសដ៏កម្រនេះ ដែលជាការបញ្ជាក់ពីភាពជាដៃគូរាប់ទសវត្សរ៍ រវាងប្រទេសយើងទាំងពីរ»។






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់