ព័ត៌មាន
កម្ពុជាពិភាក្សាដើម្បីកំណត់ការស្រាវជ្រាវ និងនវានុវត្តន៍ ជាគន្លឹះសម្រាប់ចក្ខុវិស័យឆ្នាំ២០៥០
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និង នវានុវត្តន៍របស់កម្ពុជា ផ្តោតលើសារសំខាន់នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ សំដៅរួម ចំណែកដល់ដំណើរឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ និងជាប្រធាន គណៈប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិ វ.ប.ន. លើកឡើងនៅក្នុងវេទិកាពិភាក្សាទី២ នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំណត់ការស្រាវជ្រាវ និងនវានុវត្តន៍ ជាគន្លឹះសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ថា នវានុវត្តន៍មិន មែនសំដៅត្រឹមតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើមនុស្ស និងអាជីវកម្ម ខណៈពេលដែលរាជរដ្ឋាភិបាលជាអ្នកកំណត់ បទប្បញ្ញត្តិ និងគោលនយោបាយវិស័យឯកជន សម្រាប់ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការវិនិយោគ និងភាពជាអ្នកដឹកនាំ ដើម្បីធានាបាននូវវឌ្ឍនភាពប្រកបដោយចីរភាព។
កិច្ចពិភាក្សាបានឯកភាពគ្នាលើទស្សនៈសំខាន់ៗ ក្នុងការជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សា ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្ស និងជាទីកន្លែងស្រាវជ្រាវដែលឆ្លើយតបផ្ទាល់ ទៅនឹងតម្រូវការឧស្សាហកម្មដោយផ្សារភ្ជាប់អាទិភាពស្រាវជ្រាវជាតិ ទៅ នឹងកាលានុវត្តភាពពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ ការពង្រឹងកិច្ចសហការរវាងអ្នកស្រាវជ្រាវជាមួយកសិករក្នុងស្រុក និងការរៀបចំក្របខ័ណ្ឌសុខាភិបាលឱ្យស្រប តាមតម្រូវការជាក់ស្តែងរបស់កម្ពុជា គឺជាគន្លឹះដ៏សំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងការបង្កើតដំណោះស្រាយថែទាំសុខភាព ប្រកបដោយនវានុវត្តន៍ ខណៈដែលការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន នឹងជួយរុញច្រានលទ្ធផលស្រាវជ្រាវទាំងនោះ ឱ្យ ឈានចូលទៅក្នុងទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកថា ការផ្លាស់ប្តូរដែលយូរអង្វែង និងរឹងមាំ គឺអាស្រ័យលើការវិនិយោគលើជំនាញក្នុងស្រុក និងការ កសាងស្ថាប័នឱ្យបានរឹងមាំ ដើម្បីធានាជោគជ័យក្នុងរយៈពេលវែង៕អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប