ព័ត៌មាន
អភិបាលខេត្តតាកែវ៖ ការប្រឡងមន្រ្តីពន្ធនាគារ អ្នកចេះគឺជាប់ដោយសារមានសមត្ថភាពពិតប្រាកដ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជន បេក្ខនារី ដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។
នៅក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីមតាកែវ ដោយមានការចូលរួមពីឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ការប្រឡងធ្វើឡើងតាមគោលការណ៍អ្នកចេះគឺជាប់ អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើរភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិមាតុភូមិ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវក៏បានជម្រុញ និងលើកទឹកចិត្ត ដល់ប្អូនៗ ក្មួយៗដែលជាបេក្ខជនប្រឡងទាំងអស់គ្នាត្រូវខិតខំប្រែងក្នុងការប្រឡងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីលើកមុខមាត់គ្រួសារផង និងបានជាប់ជាមន្រ្តីក្របខណ្ឌ បម្រើការងារជាមន្រ្តីពន្ធនាគារ នៅតាមខេត្តរបស់ខ្លួន។
សូមជម្រាបផងដែរថា សម្រាប់មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ មាន១៧បន្ទប់ មានបេក្ខជន បេក្ខនារី ប្រឡងសរុបចំនួន ៣៩៦ នាក់ មកពីខេត្តចំនួន៣ រួមមាន៖ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងក្នុងឆ្នាំនេះ។ ក្នុងដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងតឹងរឹង និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការប្រឡងជ្រើសរើស៕












-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន