ព័ត៌មាន
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយឥតកែប្រែចំនួន ៥៥សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល
សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ នេះដោយឥតកែប្រែចំនួន ៥៥សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ។
សេចក្តីស្នើច្បាប់នេះ រៀបចំឡើងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃការអនុវត្តមុខងារ តំណាងរបស់សមាជិកព្រឹទ្ធសភា បង្កភាពងាយស្រួលដល់សមាជិកព្រឹទ្ធសភាធ្វើទំនាក់ទំនង ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងគោលនយោបាយ នានា ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម និងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ មិនតែប៉ុណ្ណោះ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បានឆ្លុះ បញ្ចាំងយ៉ាងច្បាស់អំពីការទទួលខុសត្រូវខ្ពស់របស់អង្គនីតិប្បញ្ញត្តិ ក្នុងការអភិវឌ្ឍក្របខ័ណ្ឌ ច្បាប់ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីធានាសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ និងធានាឱ្យ សមាជិកព្រឹទ្ធសភា អនុវត្តមុខងារតំណាងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សេចក្តីស្នើច្បាប់នេះ រៀបចំឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។
លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិក ព្រឹទ្ធសភាបានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងក្រុមតំណាងហត្ថលេខី។
អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ នេះដោយឥតកែប្រែចំនួន ៥៥សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់