ព័ត៌មាន
«ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា»រយៈពេលពីរថ្ងៃពិភាក្សាគ្នាលើប្រធានបទសំខាន់ចំនួន៥
នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia” ។
ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីទី១-២ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖១) ការអភិវឌ្ឍក្របខណ្ឌសុខភាពតែមួយនៅកម្ពុជា, ២) ការគ្រប់គ្រងជំងឺផ្ដាសាយបក្សី, ៣) មេរោគឆ្លងពីសត្វមកមនុស្ស និងមេរោគចម្លងដោយភ្នាក់ងារចម្លងផ្សេងៗ, ៤) ភាពស៊ាំនឹងឱសថប្រឆាំងមេរោគពហុវិស័យ និងសុខភាពបរិស្ថាន, ៥) បរិស្ថានវិទ្យាកសិកម្ម សុខភាពរុក្ខជាតិ ការអភិរក្សបរិស្ថាន និងប្រព័ន្ធស្បៀងអាហារ នៅចំណុចប្រទាក់ក្រឡារវាងសុខភាព និងកសិកម្ម។
ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ ក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការប្រមូលធាតុចូលសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការយកទៅបង្ហាញក្នុងកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង នាពេលខាងមុខនេះ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈមោះមុត និងតួនាទីដ៏សកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្នុងឱកាសបិទអង្គពិធីនេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម និងចក្ខុវិស័យវែងឆ្ងាយដល់វិស័យសុខាភិបាល ជាពិសេសការជំរុញឱ្យមានកិច្ចសហការអន្តរវិស័យយ៉ាងស្អិតរមួត។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកស្រី Marie Buscail តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏ដូចជាវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន តំណាងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត និងប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកពីបណ្តារាជធានី-ខេត្តទាំង២៥ និងអង្គការដៃគូអភិវឌ្ឍន៍ រួមមាន FOA, AFD, CIRAD, IRD, IPC, KfW, WHO, US-CDC, PATH ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ៣០០ រូប ព្រមទាំងមានការរៀបចំសន្និសីទ Webinar ផ្សាយផ្ទាល់ពីបន្ទប់រៀបចំព្រឹត្តិការណ៍សុខភាពតែមួយនេះ ជូននិស្សិតចំនួន ២០០នាក់ ចូលរួមរយៈពេលពីរថ្ងៃផងដែរ៕
អត្ថបទ រដ្ឋា






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់