ព័ត៌មាន
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
រយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅក្នុងក្រុងរុនតាឯកតេជោសែន ដោយបានបង្ហាត់បង្រៀនជំនាញចំនួន៥ រួមមាន គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ថ្ម និងចម្លាក់ពុម្ព។

លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះមានបំណងដើម្បីលើកកម្ពស់ អភិរក្សជំនាញមរតកដូនតា និងធ្វើឱ្យពលរដ្ឋក្នុងក្រុងរុនតាឯកតេជោសែន មានជីវភាពល្អប្រសើរ។

គ្រូបង្រៀនផ្នែកសិល្បៈចម្លាក់ពុម្ពរូបនេះបានបញ្ជាក់ថា ចម្លាក់ពុម្ពជាចំណេះដឹងទូទៅមួយដែលក្តោបលើជំនាញចម្លាក់ផ្សេងៗដូចជាចម្លាក់ប្រាក់ ចម្លាក់ស្ពាន់។ល។ ការបង្រៀននេះដំបូងឱ្យសិក្ខាកាមរៀនពីទ្រឹស្តី ការសូនដីឥដ្ឋ ក្រោយមកធ្វើជាម្នាងសិលា។ ក្នុងគម្រោងដែលមានរយៈពេលមួយឆ្នាំនេះ លោក វិបុល បញ្ជាក់ថា ការសិក្សាអនុវត្តត្រឹមការសូនដី និងម្នាងសិលាតែប៉ុណ្ណោះ ហើយលោក ចង់ឱ្យគម្រោងបន្តទៅមួយវគ្គទៀត ដើម្បីឱ្យសិក្ខាកាមរៀនបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើចម្លាក់ពុម្ពនេះ។
លោក វិបុល បានកោតសរសើរចំពោះសិក្ខាកាមទាំង១៥រូប ដែលបានខិតខំរៀនសូត្របានល្អប្រសើរ លើជំនាញចម្លាក់ពុម្ពនេះ ត្បិតថាការរៀនមានភាពលំបាកច្រើនក៏ពិតមែន តែតាមរយៈការតស៊ូ ព្យាយាម និងភាពអត់ធ្មត់ ធ្វើឱ្យការរៀនសូត្រពួកគេប្រព្រឹត្តទៅដោយរលូន និងអាចយកចំណេះដឹងទាំងនោះ ទៅអនុវត្តបានមួយកម្រិត។

អ្នកស្រី បុប្ផា មានវ័យ ៣៩ឆ្នាំ ដែលជាសិក្ខាកាមក្នុងគម្រោងបណ្តុះបណ្តាលជំនាញចម្លាក់ពុម្ព បានបង្ហាញមោទនភាពសម្រាប់ខ្លួនឯង ដែលក្លាយពីអ្នកដែលមិនស្គាល់ និងរៀនចម្លាក់ម្នាក់នេះកន្លងមក ជាអ្នកដែលអាចរៀន និងធ្វើចម្លាក់ពុម្ពមួយរូប។ ឆ្លងកាត់ការសិក្សាមួយរយៈមក ស្រ្តីរូបនេះយល់ថា ខ្លួនឯងមាននិស្ស័យ និងចាប់ផ្តើមស្រឡាញ់អាជីពមួយនេះដោយមិនដឹងខ្លួន។ អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍រីករាយជាខ្លាំង នៅពេលដែលបានរៀនជំនាញដូនតាមួយនេះ ហើយដែលជាផ្នែកមួយចូលរួមអភិរក្ស ថែរក្សា ក៏ដូចជាដើម្បីទុកចែករំលែកនិងបង្រៀនតទៅដល់កូនចៅជំនាន់ក្រោយៗទៀតកុំឱ្យបាត់បង់៕








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា