Connect with us

ព័ត៌មាន

សហជីព ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការងារ និងជំរុញសហគ្រាសមួយ ជាសហគមន៍​សុខសាន្ត​មួយ​កាន់តែប្រសើរថែមទៀត

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) បានបង្ហាញការប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ការងារ​ក្រោមប្រធានបទ “ សន្តិភាព គឺជាមូលដ្ឋានគ្រឹះបង្កើតការងារសមរម្យ និងសហគមន៍​សុខសាន្ត​”​។

នៅក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួ​ង​ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងឱ្យដឹងថា ឆ្នាំ​នេះ ​ការប្រារពកម្មវិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ៖ សន្តិភាព គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​បង្កើតការងារសមរម្យ និងសហគមន៍សុខសាន្ត នេះ គឺជាសខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​រប​ស់​ភាគី​សហជីពទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវល័ក្ខខណ្ឌការងារ និង​សិទ្ធិ​សេរី​ភាពអង្គការវិជ្ជាជីវៈ និងបានចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​នូវ​យន្តការ​ដោះ​ស្រាយ​វិវាទ​ការងារ​ដែ​លអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឱ្យ​មាន​ភាព​កា​ន់​តែ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈដើម្បីអោយប្រែក្លាយ ពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។

ក្នុង​នាមតំណាងឱ្យថ្នាក់ដឹកនាំសហជីព លោក គឹម ចាន់សំណាង បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះកម្មករនិយោជិត ជាសមាជិកទាំងអស់ ដែលបានខិតខំយកចិត្តទុក្ខដាក់ខ្ពស់ ក្នុង​ការធ្វើការប្រកបដោយគុណភាព ផលិតភាព និងភាពរីកចម្រើន នូវចំណេះជំនាញរៀងៗខ្លួន ធ្វើ​ឱ្យមានការកើនឡើងនូវផលិតផលគួឱ្យកត់សម្គាល់។ ស្របពេលដែលកម្មករនិយោជិត បាន​ខិត​ខំ​ពង្រឹង​សមត្ថភាពរបស់ខ្លួនក្នុ ងការចូលរួមធ្វើការងារបានល្អប្រសើរ ដោយមាន​ការ​កើន​ឡើង​នូវ​សេដ្ឋកិ​ច្ចកម្ពុជាឱ្យកាន់តែរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមា​ន​ប្រសាសន៍​ណែ​នាំ​ឱ្យ​ភាគី​សហជីព​ទាំង​អស់ ​ត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណា រក្សាបាននូវ​ឱកាស​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ឱ្យ​បាន​កាន់​តែ​ល្អប្រ​សើរ​ថែម​ទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំពុងយក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ចំពោះជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្ត​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺ​ជា​ថ្ងៃ​រំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការ​កិច្ច​ការងារ ​កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការ​អនុវត្ត​តាម​លក្ខ​ខណ្ឌ​ការងារឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជា​តិ​ឱ្យ​កាន់​តែ​រីកចម្រើន៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia