ព័ត៌មាន
សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខលើការពង្រឹងវិស័យសារព័ត៌មាន ដោយផ្តោត លើការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយ និងការអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន។
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរផងដែរ។ ការណ៍នេះបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិ និងគុណភាពវិជ្ជាជីវៈ ហើយនេះក៏បញ្ជាក់ថាកម្ពុជាកំពុងរក្សាតុល្យភាពរវាងសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន ដែលជាគន្លឹះសម្រាប់សង្គមឌីជីថល។
ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយដែលមានសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ ទន្ទឹមនេះ ការអភិវឌ្ឍលើវិស័យព័ត៌មាន ត្រូវការការចូលរួមបន្ថែមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាសេរីភាពសារព័ត៌មានត្រូវបាន អនុវត្តជាក់ស្តែង និងមានតុល្យភាពជាមួយនឹងការគោរពច្បាប់ និងសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈដែលកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងប្រារព្ធទិវាសេរីភាព សារព័ត៌មានពិភពលោក លើកទី៣៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» នេះ រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ការលើកកម្ពស់យុត្តិធម៌ និងការកសាងសង្គមសន្តិភាព។ សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ គឺជាគ្រឹះដ៏រឹងមាំនៃសង្គមប្រជាធិបតេយ្យ។ ការណ៍នេះនាំដល់កិច្ចប្រតិបត្តិសេរីភាពសារព័ត៌មាន ដើម្បីបុព្វហេតុសន្តិភាព បូរណភាពទឹកដី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងនៅអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត (ព័ត៌មានត្រឹមត្រូវ មិនលម្អៀង មិនបង្កការយល់ច្រឡំ ឬបង្កើនភាពតានតឹងក្នុងសង្គម) ដែលមានប្រភពផ្លូវការ និងច្បាស់លាស់ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជនពីស្ថានការណ៍ពិតប្រាកដនៅតំបន់ព្រំដែន។
នៅក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអ្នកបង្កើតមាតិកា និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការការពារការពិត ជឿលើព័ត៌មានផ្លូវការ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសកម្មភាព នៃការរំលោភបំពានរបស់យោធាថៃ ឱ្យពលរដ្ឋខ្មែរ និងសហគមន៍ អន្តរជាតិបានដឹងច្បាស់។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ដែលចេញដោយក្រសួងព័ត៌មាន បានបញ្ជាក់ថា ៨០,៨% ក្នុងចំណោមអ្នកស្ទង់មតិចំនួន ៥៧០នាក់ ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស ដែលត្រូវបានសម្ភាសនិយាយថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។
ផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការសិក្សាស្រាវជ្រាវបានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ មានមនុស្សចំនួន ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលក្នុងនោះ ៩៣% បានវាយតម្លៃថា ការយកវិជ្ជាជីវៈសារព័ត៌មានទៅកំហែងទារប្រាក់ ឬគំរាមកំហែងនរណាម្នាក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើដែលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន, ៩៧,៥% បានឆ្លើយថាការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះ ៧៨,៩% ឆ្លើយថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈមាន «សារៈសំខាន់ខ្លាំងណាស់»។
ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៨៥,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ខណៈអ្នកចូលរួមចំនួនជាង ៩៦% បានទទួលស្គាល់ថា ការមានប្រព័ន្ធផ្សព្វផ្សាយសំបូរបែប បានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
ហើយមនុស្សចំនួ ៩៧% បានឯកភាពថា ការអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈដោយឯករាជ្យក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវដោយទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺជាសិទ្ធិ និងករណីកិច្ចរបស់អ្នកសារព័ត៌មាន៕

-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ