ព័ត៌មាន
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
យោងតាមសេចក្តីប្រកាសព័ត៌មាន ព្រឹទ្ធសភាកម្ពុជា បានបង្ហាញថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
សេចក្ដីប្រកាសព័ត៌មាន មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃ ព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) មកពី ១៧ប្រទេស និងវាគ្មិនជំនាញជាតិ និងអន្តរជាតិផងដែរ។ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នសភា ដោយផ្តោតលើប្រធានចំនួន៤ រួមមាន ១-ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត ៖ ស្ថានភាព និងកាលានុវត្តភាព,២-តួនាទីសមាជិក សភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត,៣-បទប្បញ្ញត្តិនិងក្របខ័ណ្ឌនីតិកម្មនៃបញ្ញាសិប្បនិម្មិត, និង ៤-ការទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់កិច្ចការសភា។
ទន្ទឹមនេះដែរ កិច្ចប្រជុំគណៈកម្មការនយោបាយ APF ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការចូលរួមពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ កិច្ចប្រជុំនឹងផ្តោតលើរបៀបវារៈសំខាន់ៗ ដូចជា ការអនុម័ត សេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ឆ្នាំ២០២៥ នៅ ទីក្រុងប៉ារីស, ការពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង, បច្ចុប្បន្នភាពរបស់ ក្រុមសភាជាតិនីមួយៗ, ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំងក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងអនុសាសន៍នានា ដើម្បីប្រែក្លាយសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ដោយឡែក កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំងដែលជាផ្នែកមួយ នៃកិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គណៈប្រតិភូនៃសភាប្រើភាសាបារាំង នឹងធ្វើទស្សនកិច្ចវប្បធម៌ និង ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរវត្ត និងសារមន្ទីរតេជោសន្តិភាព នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប៕







-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ