ព័ត៌មាន
អភិបាលខេត្តកោះកុង ជំរុញដល់មន្រ្តីជំនាញរៀបចំដីធ្លីដល់អតីតយុទ្ធជនទៅតាមការកំណត់
លោកជំទាវអភិបាលខេត្តកោះកុង បានជំរុញដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន រៀបចំផ្តល់ដីធ្លីជូនអតីតយុទ្ធជនទៅតាមការកំនត់របស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីធានាជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។
ការបញ្ជាក់របស់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងបែបនេះធ្វើឡើងក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជាលើកទី១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នៅស្រុកបូទុមសាគរ។ លោកជំទាវ ក៏បានលើកឡើងពីគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនដែលបានពលីកម្មបូជាសាច់សាច់ស្រស់ឈាមស្រស់ ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋ។ ការពលីកម្មអតីតយុទ្ធជន និងនិវត្តជនមិនអាចបំភ្លេចបានឡើង ពោលគឺត្រូវតែតបស្នង ក្នុងន័យដែលពួកគាត់បានចូលរួមចំណែកការពារបូរណភាពទឹកដី កសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ប្រទេស សំដៅធ្វើយ៉ាងបានមកការអភិវឌ្ឍន៍សង្គមជាតិ។
លោកជំទាវអភិបាលខេត្ត បានលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី អតីតយុទ្ធជន ដែលបានពលីកម្មបុព្វហេតុដើម្បីការពារជាតិមាតុភូមិគ្រប់ដំណាក់កាល ពិសេសតស៊ូសង្រ្គាមជាមួយប្រទេសថៃដែលបានឈ្លានពានទឹកកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនសព្វថ្ងៃ។ លោកជំទាវ ក៏បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានកំពុងបំពេញបេសកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេស និងការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះទេ លោកជំទាវ លើកទឹកចិត្តដល់មន្ទីរដែនដី និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធសហការគ្នាអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អនុវត្ត និងគ្រួសារឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងឧបត្តម្ថគាំទ្រជីវភាពរស់នៅដែលកំពុងជួប្រទះការលំបាក។
ដោយឡែកសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត ក៏ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជនដោយប្រកាន់ភ្ជាប់នូវស្មារតីសាមគ្គីភាពនិងការជួយជ្រោមជ្រែកទៅវិញទៅមកចំពោះសកម្មចលនាប្រឡងប្រណាំង៣ពូកែ ទី១ ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ទីការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រីពូកែ និងទី៣ ការអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិពូកែ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។
ទន្ទឹមនោះ លោកជំទាវ ឈី វ៉ា បានផ្តល់នូវថវិកា និងស្បៀងអាហារដល់សមាជិក សមាជិកា ១៧០រូប ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ មី ១កេស ត្រីខ ១យួ និងថវិកាចំនួន ៨ម៉ឺនរៀល៕ អត្តបទ ៖មករា





-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា