ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា៖ យុវជនដែលជាប់កាតព្វកិច្ចយោធា នឹងក្លាយជាកម្លាំងបន្ថែមទៀត ដើម្បីជួយដល់វិស័យការពារជាតិ ក្នុងគ្រាប្រទេសជាតិមានអាសន្ន
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថាយុវជនដែលជាប់កាតព្វកិច្ចយោធានឹងធ្វើការបណ្តុះបណ្តាលដល់ពួកគេឲ្យបានក្លាយជាធនធានមនុស្សរបស់ជាតិហើយក្នុងពេលដែលប្រទេសជាតិមានអាសន្ននោះ ពួកគាត់ទំាងនោះអាចជាកម្លាំងជួយដល់វិស័យការពារជាតិយើង។
ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយព្រឹទ្ធសភាកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពី«កាតព្វកិច្ចយោធា»នោះឯកឧត្តមនាយឧត្តមនាយឧត្តមសេនីយ៍ឯក ទៀ សីហា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះនឹងអនុវត្តប្រកបដោយតម្លា ភាព និងគណនេយ្យភាពដូចទៅតាមការសំណូមពររបស់សមាជិកនៃព្រឹទ្ធសភាយ៉ាងដូច្នេះដែរ ហើយក្រសួងការពារជាតិនឹងធ្វើការព្រាងនូវអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីការពារដល់យុវជនជំនាន់ថ្មី នឹងអាចបានអនុវត្តកាតព្វកិច្ចយោធានេះឲ្យបានមានប្រសិទ្ធភាព ជាពិសេសគឺការផ្តល់ឱកាសដល់យុវជនជំនាន់ថ្មីនេះមានការរួមចំណែកក្នុងការការពារជាតិមាតុភូមិ។
ប្រមុខការពារជាតិកម្ពុជា បានប្ដេជ្ញាចិត្តចំពោះមុខព្រឹទ្ធសភាដែលបានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះថា នឹងយកច្បាប់នេះទៅអនុម័តឱ្យមានតម្លាភាព និងគណនេយ្យភាព, ខណៈរាជរដ្ឋាភិបាលនឹងមានអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីការពារដល់យុវជនជំនាន់ថ្មីនេះឱ្យបានអនុវត្តការតព្វកិច្ចយោធាឱ្យមានប្រសិទ្ធភាព ជាពិសេសជាការផ្ដល់ឱកាសដល់យុវជនជំនាន់ថ្មី មានការរួមចំណែកក្នុងការពារជាតិ និងមាតុភូមិរបស់យើង។ ប្រសាសន៍នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ប្រមុខការបារជាតិកម្ពុជាបានពន្យល់បន្ថែមថា យុវជនយើងដែលជាប់ការតព្វកិច្ចយោធាន គឺមិនមែនជាបន្ទុកនោះទេ ប៉ុន្ដែគឺជាឱកាសរបស់ពួកគេជាពិសេសក្នុងការចូលរួមការពារជាតិ និងមាតុភូមិពីគ្រោះអាសន្ន ឬមានសត្រូវឈ្លានពាន។ ក្រៅពីនេះយុវជនដែលជាប់ការតព្វកិច្ចយោធានឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមដែលអាចក្លាយជាធនធានមនុស្សរបស់ជាតិ និងជាកម្លាំងជួយទៅដល់វិស័យការពារជាតិបន្ថែមទៀត។ ប្រសាសន៍នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះ ដែរឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានពន្យល់បន្ថែមទៀតផងដែរថា យុវជនកម្ពុជាដែលជាប់កាតព្វកិច្ចយោធានេះគឺមិនមែនជាបន្ទុកនោះ ទេ ហើយឯកឧត្តមអំពាវនាវឲ្យមានការចូលរួម ខណៈកាតព្វកិច្ចយោធានេះគឺជាឱកាសរបស់យុវជនគ្រប់ រូបដែលអាចចូលរួមចំណែកក្នុងការការពារជាតិ ជាពិសេសគឺរាល់មានការប៉ុនប៉ង ឬការឈ្លានពានពីបរទេសនោះគឺយើងអាចចូលរួមចំណែកជួយការពារ ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវអ្វីដែល ជាតិរបស់យើងមានតម្រូវការ ហើយមួយវិញទៀតច្បាប់ស្តីពីកាតព្វកិច្ចយោធានេះក៏មិនមែនជាបន្ទុកទៅដល់សង្គម ហើយក៏មិនមែនជាការដាក់បន្ទុកទៅលើយុវជនជំនាន់ក្រោយនោះដែរ ប៉ុន្តែគឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលតាមតម្រូវការរបស់ក្រសួងការពារជាតិ ហើយជាឱកាសរបស់យុវជនគ្រប់រូបក្នុងការចូលរួមការពារបូរណភាពទឹកដីរបស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»ហើយ ដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ហើយនឹងបន្តបញ្ជូនថ្វាយព្រះមហាក្សត្រឡាយព្រះហត្ថលេខា ដើម្បីដាក់ឲ្យអនុវត្តឆាប់ៗនាពេលខាងមុខនេះ៕

-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)