ព័ត៌មាន
កម្មការិនីរោងចក្រចាប់អារម្មណ៍ចង់ចូលរួមកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារប្រទេសជាតិ
ក្រុមកម្មការិនីវិស័យរោងចក្រកាត់ដេរ បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកាតព្វកិច្ចយោធា ដើម្បីរួមចំណែកការពារប្រទេសជាតិ មាតុភូមិ ខណៈច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំ ដល់ទៅ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្នុងបទសម្ភាសន៍ពាក់ព័ន្ធប្រធានបទកាតព្វកិច្ចយោធា ក្រុមកម្មការិនីដែលបម្រើការងាររោងចក្រកាត់ដេរសម្លៀកបំពាក់ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះថា ក្រោយទទួលបានព័ត៌មានតាមរយៈការផ្សព្វផ្សាយនានាក្នុងបណ្តាញសង្គមអំពីកាតព្វកិច្ចនេះ ពិតជាមានការចាប់អារម្មណ៍ និងគាំទ្រទាំងស្រុងចំពោះការដាក់ចេញនូវច្បាប់មួយនេះ ដែលយល់ឃើញថា ជាឱកាសដ៏ល្អក្នុងការចូលរួមជួយជ្រោមជ្រែងប្រទេសជាតិ គ្រាដែលប្រទេសកំពុងត្រូវការសម្រាប់ការពារទឹកដី និងប្រជាជន។

ពាក់ព័ន្ធប្រធានបទខាងលើនេះ កម្មការិនីមួយចំនួនបានអះអាងថា នឹងលះបង់ការងារសព្វថ្ងៃ ដើម្បីចូលរួមកាតព្វកិច្ចយោធានេះ ខណៈកម្មការិនីមួយចំនួនផ្សេងទៀត ក៏បានបង្ហាញបំណងចង់ចូលរួមដូចគ្នា ប៉ុន្តែដោយសារហួសអាយុទើបខកខានឱកាសដ៏កម្រមួយនេះ។ ក្រុមកម្មការិនីក៏បានអំពាវនាវដល់យុវជនទាំងឡាយណា ដែលមានសុខភាពល្អ កម្លាំងកាយមាំមួន ឱ្យចុះឈ្មោះដើម្បីចូលរួមកាតព្វកិច្ចយោធានេះ ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀតខាងវិស័យផ្នែកយោធា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យ ប៊ីធីវី ដឹងស្រដៀងគ្នាថា ចំពោះការងារនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានការសាកសួរព័ត៍មានមួយចំនួនពីកម្មករ កម្មការិនីផងដែរអំពីបំណងចង់ចូលរួមកាតព្វកិច្ចយោធានេះ បើទោះបីជាត្រូវលះបង់ការងារសព្វថ្ងៃនេះយ៉ាងណាក៏ដោយ ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួយប្រទេសជាតិលើការការពារទឹកដី និងប្រជាជន ជាពិសេស ខណៈដែលប្រទេសជាតិកំពុងប្រឈមការឈ្លានពានទឹកដីពីក្រុមយោធាថៃ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធាមាន ៨ ជំពូក និង ២០ មាត្រា។ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
PR NEWS24 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)