ព័ត៌មាន
ក្រសួងការងារ បើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរ នៅពេលមានអាសន្ននៅក្រៅប្រទេស
(ភ្នំពេញ)៖ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន នៅក្រៅប្រទេស នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពី លោក Koen Everaert ប្រធានស្តីទីកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោកស្រី Nellie Ghusayni ប្រធានបេសកកម្មអង្គការ IOM ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អនុព័ន្ធការងារ, សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា, ទីភ្នាក់ងារជ្រើសរើសឯកជន, អង្គការជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការបង្ការ កាត់បន្ថយហានិភ័យ និងដោះស្រាយបញ្ហាដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស។

ថ្លែងក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម តាំង ផេងរិទ្ធី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ននៅក្រៅប្រទេស ដែលជាជំហានដ៏សំខាន់មួយសម្រាប់ពង្រឹងយន្តការ ឆ្លើយតប និងសម្របសម្រួលរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូត អង្គការដៃគូ និងវិស័យឯកជន ដើម្បីអាចផ្តល់ការគាំទ្រ និងអន្តរាគមន៍បានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ដែលនៅក្នុងយុទ្ធសាស្ត្រទី៤ ស្តីពី “ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព” បានកំណត់ការរៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន ដែលស្របនឹងគោលបំណងនៃសិក្ខាសាលាកសាងសមត្ថភាពនេះ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមចូលរួមសិក្ខាសាលាកសាងសមត្ថភាពឱ្យយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងពិភាក្សា និងចែករំលែកព័ត៌មានជាក់លាក់តាមប្រទេសទទួលនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលការណ៍ណែនាំមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាពិសេសផ្តោតសំខាន់លើដំណាក់កាលត្រៀមសម្រាប់មុនពេលមានអាសន្ន ការឆ្លើយតបបន្ទាន់នៅពេលមានអាសន្ន និងក្រោយពេលមានអាសន្ន។
ជាចុងបញ្ចប់ ឯកឧត្តម តាំង ផេងរិទ្ធី បានវាយតម្លៃខ្ពស់ចំពោះអង្គការ IOM ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អនិងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារនៅប្រទេសកម្ពុជា និងការការពារសិទ្ធិនិងសុខុមាលភាពរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕





-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន6 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន7 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន7 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)