ព័ត៌មាន
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់
ភ្នំពេញ៖ រយៈពេល៣សប្តាហ៍ នៃខែឧសភា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបាននៃអគ្គស្នងការនគរបាលជាតិ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០ ទីតាំងឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣ ៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ ក្នុងនោះបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការ បណ្តេញចេញចំនួន ១,០៣០នាក់ ស្មើនឹង ១៦សញ្ជាតិ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាយ៉ាង ម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ជាច្រើនទីតាំងនៅទូទាំងប្រទេស ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ដែលមានលក្ខណៈជាសកលនេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ជាក់ស្តែងរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបាន បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ ក្នុងនោះបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការ បណ្តេញចេញចំនួន ១,០៣០នាក់ ស្មើនឹង ១៦សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៩៦នាក់ ស្មើនឹង ៦សញ្ជាតិ ធ្វើការអប់រំបុគ្គលដែលមិនជាប់ពាក់ព័ន្ធចំនួន ៥៥៩នាក់ ស្មើនឹង ៣សញ្ជាតិ កំពុងបន្តនីតិវិធី នៅតាមស្នងការដ្ឋានចំនួន ១,៥៩០នាក់ ស្មើនឹង ១៦សញ្ជាតិ និងក្នុងនោះសាមីជនបានស្នើសុំត្រឡប់ទៅ ប្រទេសកំណើតវិញចំនួន ៤៥នាក់ ស្មើនឹង ៨សញ្ជាតិ។ កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឱ្យក្រុម ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយ ចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់ មួយចំនួនទៀត។
ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវវិធានការរដ្ឋបាលចំហរតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងអនុវត្តវិធានការផាកពិន័យម្ចាស់ទីតាំងជាច្រើននាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលកំណត់ក្នុងច្បាប់ជាធរមាន ពាក់ព័ន្ធការធ្វេសប្រហែស និង/ឬ ផ្តល់ទីតាំងឱ្យជនបរទេសស្នាក់នៅខុសច្បាប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការ គ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នឹងបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ ដោយគ្មានការបន្ធូរបន្ថយ និងមានលក្ខណៈអចិន្ត្រៃយ៍ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមសហការជាមួយ សមត្ថកិច្ចដោយមិនត្រូវផ្តល់ទីជម្រកលាក់ខ្លួន និង/ឬទីតាំងប្រព្រឹត្តបទល្មើសដល់ក្រុមឧក្រិដ្ឋជន (Online Scams) ជាដាច់ខាត ព្រមទាំងផ្តល់ព័ត៌មានទាំងឡាយពាក់ព័ន្ធបទល្មើស (Online Scams) ជូនអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅធ្វើឱ្យជនគ្រប់រូបរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខដុមរមនា៕









-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា