Connect with us

ព័ត៌មាន

កម្លាំងនគរបាលរាជធានី ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន០២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចផ្ទះលេខ H18 ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរំដោះបានជនរងគ្រោះជាជនជាតិចិន០៤នាក់ ។

ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលផែនការងារយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ទី១ Qin liang liang ភេទប្រុស អាយុ38ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ Zhang Janjun ភេទប្រុស អាយុ37ឆ្នាំ ។ ចំណែកជនរងគ្រោះទាំង០៤នាក់ មានឈ្មោះទី១ឈ្មោះ Zhang jipeng ភេទប្រុស អាយុ៣៨ឆ្នាំ , ទី២ឈ្មោះ Hong Dayan ភេទប្រុស អាយុ៣៧ឆ្នាំ , ទី៣ឈ្មោះ Chen genkai ភេទប្រុស អាយុ៣៨ឆ្នាំ , ទី៤ឈ្មោះ Xử wen kai ភេទប្រុស អាយុ៣៧ឆ្នាំ ។

កម្លាឡងសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ ខ្នោះដៃចំនួន០២ , ឧបករណ៍សម្រាប់ឆក់ (ពិលឆក់) ពណ៍ខ្មៅចំនួន០១ , ដំបងដែក(រលាស់)ចំនួន០១ , ច្រវ៉ាក់ដែកប្រវែង៥២សង់ទីម៉ែត្រ ចំនួន០១ខ្សែ , ញញ៉ួចំនួន០១ , កូនកាំបិតបត់ចំនួន០១ , ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia