ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី បន្តជំរុញការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»។ ផែនការយុទ្ធសាស្ត្រនេះ មានគោលដៅសំខាន់បង្កើនចំនួនមន្ត្រីជាស្ត្រីឱ្យកាន់តែច្រើន ពិសេសក្នុងតួនាទីជាអ្នកសម្រេចចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារយេនឌ័រ ព្រមទាំងក្រុមការងារ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំរៀបចំសិក្ខាសាលានេះឡើង និងបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការបញ្ជ្រាបយេនឌ័រនាពេលកន្លងមក។
តាមរយៈរបាយការណ៍ លទ្ធផលនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈមានការរីកចម្រើនជាលំដាប់៖ ចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនឡើងពី ៤១% ក្នុងឆ្នាំ២០២០ ដល់ ៤៣% មកដល់ពេលបច្ចុប្បន្ន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រសាសន៍ជាគន្លឹះថា «យើងមានវឌ្ឍនភាព ប៉ុន្តែមិនអាចពេញចិត្តត្រឹមតែវឌ្ឍនភាពប៉ុណ្ណឹងនោះទេ។ យើងត្រូវបន្តប្រែក្លាយវឌ្ឍនភាពនេះ ឱ្យទៅជាលទ្ធផលកាន់តែធំ កាន់តែជាក់ស្តែង និងកាន់តែមាននិរន្តរភាព» ។
គោលបំណងយុទ្ធសាស្ត្រចម្បងទាំង ៣ នៃដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស៊ីសង្វាក់គ្នាទៅនឹងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) ដោយផ្តោតលើការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត និងភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ។ ធានាបរិយាកាសការងារសមរម្យ និងមានសុវត្ថិភាព សម្រាប់មន្ត្រីរាជការស៊ីវិលទាំងអស់ ដោយគ្មានការរើសអើង និងការបៀតបៀន។ បង្កើនសមត្ថភាព និងការយល់ដឹង លើការបញ្ជ្រាបនិងការវិភាគយេនឌ័រ ក្នុងការរៀបចំគោលនយោបាយ និងការផ្តល់សេវាសាធារណៈ។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ៣ ចំណុច៖
ទី១. បន្តជំរុញ និងបង្កើនសមាមាត្រស្ត្រីក្នុងការជ្រើសរើសមន្ត្រីថ្មី និងការតែងតាំងមុខតំណែងដឹកនាំគ្រប់កម្រិត ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ (ថ្នាក់អគ្គនាយក ឬប្រហាក់ប្រហែល) ព្រមទាំងផ្តល់ឱកាសបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។
ទី២. បង្កើតបរិយាកាសការងារដែលគាំទ្រដល់ស្ត្រី ដូចជាការរៀបចំឱ្យមាន បន្ទប់ទារកដ្ឋាន ឬកន្លែងមើលថែទាំកុមារ នៅតាមក្រសួង និងអង្គភាពសាធារណៈ ដើម្បីជួយសម្រួលដល់មន្ត្រីជាស្ត្រីដែលមានកូនតូច។
ទី៣. បន្តសហការជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី សាលាភូមិន្ទរដ្ឋបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រដល់មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅប្រែក្លាយការយល់ដឹងទៅជាសកម្មភាពជាក់ស្តែងក្នុងរដ្ឋបាលសាធារណៈទំនើប៕
អត្ថបទ៖គឹមហុក













-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា