Connect with us

ព័ត៌មាន

អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​

កំពង់ធំ៖ ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ២០៦ គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង បានទទួលអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្ត​ជន​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ។ដែលពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធាន​និង​ជា​តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្ដម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបាននាំយកនូវអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្ត​ជន​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មកឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅពេលនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានរាយការណ៍បញ្ជាក់ជូនអំពីបច្ចុប្បន្នភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងគ្រប់គ្រងបច្ចុប្បន្នមានចំនួន ៦,១៤៥ នាក់ ក្នុងនោះអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី មរណៈមានចំនួន ៤,០៣៩នាក់ និងនិវត្តជន ដែលជាអតីតមន្រ្តីរាជការស៊ីវិលមានចំនួន ២,១០៦ នាក់ ។ ហើយក្នុងចំនួននេះ មានអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនចំនួន ២០៦ គ្រួសាររួចមកហើយ ។ ហើយនិងកំពុងដំណើរការផ្តល់ដីសម្បទានសង្គមកិច្ច នឹងសាងសង់ផ្ទះថ្មីបន្តចំនួន ៣៥ គ្រួសារបន្ថែមទៀត ។

ឯកឧត្ដម​ អ្នក​ឧកញ៉ា​ ម៉ម​ វណ្ណ​ឌី​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​អុំ​ ពូមីង​ ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ទាំង​អស់​ ដែល​បាន​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ដេីម្បី​បុព្វហេតុ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន ​ម៉ាណែត​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។ ឯកឧត្ដម​អ្នក​ឧកញ៉ា​ ក៍បាន​សំណូម​ពរ​ដល់​អុំ​ ពូ​ មីង​ បងប្អូន​អតីត​យុទ្ធ​ជន​ទាំង​អស់​ សុំ​ខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ព្រម​ទាំង​ខិតខំ​ប្រឹងប្រែង​បង្ករ​បង្កេីនផល​ដេីម្បូីដោះស្រាយ​ជីវភាព​គ្រួសារ​ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ ឡេីងថមទៀត​ ។

នៅ​ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​ អ្នក​ឧកញ៉ា ​ម៉ម​ វណ្ណ​ឌី​ បាន​នាំយក​នូវ​ស្បៀង​ អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ និងថវិកា​ អំណោយ​ដ៍​ថ្លៃ​ថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ឧបត្ថម្ភ​ជូន​ដល់​អតីត​យុទ្ធ​ជន​ និង​ក្រុម​គ្រួសារ​ ចំនួន​ ២០៦​ គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករ​ចំនួន​ ២៥​ គីឡូ​ក្រាម​ មី​ជាតិ​ចំនួន​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ពីរ​យួរ​ ត្រី​ខ​កំប៉ុង​ចំនួន​មួយ​យួរ​ សារុង​មួយ​ ក្រមា​មួយ​ និង​ថវិកា​ចំនួន​ ៥០,០០០​ រៀល​ ផង​ដែរ​ ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia