Connect with us

ព័ត៌មាន

ឆ្នាំនេះ និស្សិតកម្ពុជា១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង

ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ ដោយសារការគាំទ្រពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា​ និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ។

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បញ្ជាក់ដូចនេះ ត្រូវបាន​ធ្វើឡើង​ក្នុងកម្មវិធី “ទិវាអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង”៖ អបអរសាទរឧត្តមភាពរបស់អតីតនិស្សិតកម្ពុជា លើកទី៤ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នា២០២៦ នៅស្ថានទូបារាំង រាជធានីភ្នំពេញ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។​

ព្រឹតិ្តការណ៍នេះ ​អ្នកចូលរួមជាង ៥០០នាក់ និងបានជួយពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាបារាំង ដែលមានសមាជិកចុះឈ្មោះជាង ១៥០០នាក់។ ទិវាអតីតនិស្សិតកម្ពុជានេះមានគោលបំណងលើកកម្ពស់ភាសាបារាំងនៅក្នុងក្របខណ្ឌ “លទ្ធភាពក្នុងការទទួលបានការងារ” របស់អតីតនិស្សិត។

លោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំនេះ ដោយសារការគាំទ្រពីស្ថានទូតបារាំង និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ។ ដោយសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។ និស្សិតជាច្រើននាក់ផ្សេងទៀតកំពុងបន្តការសិក្សារបស់ពួកគេនៅប្រទេសបារាំងជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន។

ចាប់តាំងពីឆ្នាំ ២០១៧ មក យុវជនដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រជិត ១០០ នាក់ត្រូវបានបណ្តុះបណ្តាលនៅប្រទេសបារាំង ដោយសារភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា (MEJS) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) និងវិស័យឯកជន។ លើសពីនេះ នៅក្នុងវិស័យថែទាំសុខភាព ដំណើរការជ្រើសរើសខ្ពស់បានអនុញ្ញាតឱ្យនិស្សិតជិត ១ ៤០០នាក់ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅរាជធានីភ្នំពេញ បន្តការបណ្តុះបណ្តាលកម្រិតខ្ពស់នៅមន្ទីរពេទ្យនៅប្រទេសបារាំងចាប់តាំងពីឆ្នាំ ១៩៩៦ តាមរយៈកម្មវិធីសញ្ញាបត្របណ្តុះបណ្តាលវេជ្ជសាស្ត្រឯកទេស និងកម្រិតខ្ពស់៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia