Connect with us

ព័ត៌មាន

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញនៅក្នុងព្រៃអង្គរ

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកអង្គរធំ បានរៀបចំកម្មវិធីដាំកូនឈើ ក្នុងបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារ ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ស.ស.យ.ក និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០នាក់។

សូមជម្រាបថា កម្មវិធីដាំកូនឈើនេះ គឺជាយុទ្ធនាការដាំស្តារដើមឈើឡើងវិញនៅក្នុងស្រុកអង្គរធំ ដែលគម្រោងគ្រោងដាំនៅតាមទីតាំងផ្សេងៗគ្នាសរុប ៤ ០០០ដើម។ នៅព្រឹកថ្ងៃទី៤ ខែមិថុនា កម្មវិធីបានដាំកូនឈើចម្រុះសរុប ១ ០០០ដើម នៅក្នុងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia