ព័ត៌មាន
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
ភ្នំពេញ ៖ ក្រុមជនសង្ស័យជាជនជាតិចិន០៤នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ធ្វើការឃាត់ខ្លួនភ្លាមៗ គ្រាចុះរដ្ឋបាលពិនិត្យនៅចំណុចទីតាំង ផ្ទះលេខ MH១១០ ផ្លូវលេខ ៣A ភូមិពង្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ ម្នាក់ក្នុងចំណោម០៤នាក់នេះ ជាមុខសញ្ញាដែលហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជាពាក់ព័ន្ធនឹងអំពើចាប់ជំរិត និងជាមុខសញ្ញាចាស់ធ្លាប់ធ្វើទារុណកម្មជំរិតទារប្រាក់កាលពីកំឡុងឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ឯក ស្នងការបញ្ជាក់ថា ៖ ក្រុមនេះ បើទប់ស្កាត់បានទាន់ពេលទេ វាអាចនឹងប្រព្រឹត្តិរឿងធ្ងន់ធ្ងរឡើង ។
ជនសង្ស័យទាំង០៤នាក់មាន ទី១ឈ្មោះ WENG SHENG FENG ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិចិន (លិខិតឆ្លងដែនលេខ EP8477264 មានត្រាហាមចូលប្រទេសកម្ពុជា ) ជាមុខសញ្ញាចាស់ជាប់ពន្ធនាគាររយៈពេល១៥ ខែ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត(ប្រើប្រាស់អាវុធខ្លីវាយជនរងគ្រោះរបួសធ្ងន់ និងជំរិតទារប្រាក់ ) ក្រោយពេលអនុវត្តទោស ១៥ ខែ ជនសង្ស័យត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យខាងលើបានលួចឆ្លងដែនតាមប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង (ចំណាយអស់ ១២០០ ដុល្លារអាមេរិក)រួចមកស្នាក់នៅទីតាំងខាងលើ ចំពោះអាវុធខ្លី និងវត្ថុតាងប្រព្រឹត្តបទល្មើសផ្សេងទៀតខ្លួន ពុំដឹងថាជារបស់អ្នកណាឡើយ ។
ទី២ឈ្មោះ LIAO QUAN WEI ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន មិត្តភក្ត្រ័របស់ឈ្មោះ WENG SHENG FENG )
ទី៣ឈ្មោះ SONG SHUAI ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត (អ្នកស្នាក់នៅ មានលិខិតឆ្លងដែន)
ទី៤ឈ្មោះ SHEN WEI JIAN ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិចិន មុខរបរ ម្ចាស់យានដ្ឋានជួសជុលរថយន្ត (អ្នកជួលផ្ទះឲ្យឈ្មោះ SONG SHUAI មានលិខិតឆ្លងដែន)។
ក្នុងការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI 906 TD ចំនួន១ដើម (បង់មួយ )គ្រាប់ចំនួន ៦គ្រាប់ និងខ្នោះដៃចំនួន ០៣ គូរ ។ បច្ចុប្បន្នក្រុមជនសង្ស័យ នឹងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ លីហេង



-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា