Connect with us

ព័ត៌មាន

ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម

ភ្នំពេញ ៖ រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការបង្ក្រាបគ្រឿងញៀនចំនួន០៥ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយតាមបណ្តាអធិការនគរបាលខណ្ឌពាក់ព័ន្ធ ។

ជនសង្ស័យ២៤នាក់ (ស្រី០៨នាក់) ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ជនជាតិចិន០៦នាក់ តៃវ៉ាន់០៥នាក់ វៀតណាម១២នាក់ និង អង់គ្លេសម្នាក់ ។

ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ចដកហូតបាន គ្រឿងញៀនចម្រុះ ទម្ងន់ប្រហែល ៦៦គីឡូ (ក្នុងនោះកញ្ឆាក្រៀម៦៥គីឡូ) , ជញ្ជីង០៦គ្រឿង , ទូរស័ព្ទដៃ២៨គ្រឿង , ម៉ូតូ០៣គ្រឿង ,រថយន្ត០១គ្រឿង , លិខិតឆ្លងដែន១៦ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀតផងដែរ ។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia