ព័ត៌មាន
គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យ
សៀមរាប៖ គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យរបស់ពិភពលោកនេះ ខណៈពូកគេជាច្រើន មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ពីមុនមកនោះទេ ។
ក្នុងពេលទៅទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ពិភពលោក ជនជាតិបរទេស លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង នៅពេលឈានជើងដល់ប្រទេសកម្ពុជា មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា តាំងពីព្រលានយន្តហោះ រហូតដល់កន្លែងស្នាក់នៅ ប្រកបដោយភាពស្និទ្ធស្នាល ។
ពួកគេបានបន្តថា មួយវិញទៀត ការមកចូលរួមមហាសន្និបាតអន្តរជាតិមួយនេះ ក៏បានទៅទស្សនាប្រាសាទអង្គរវត្ត ជាមួយនឹងការជូនដំណើរ និងពន្យល់ពីសិល្បៈចម្លាក់បុរាណ នៅលើជញ្ជាំងប្រាសាទ យ៉ាងក្បោះក្បាយពីសំណាក់មគ្គុទេសក៍កម្ពុជា ។ ជាមួយនេះ ពួកគេក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលធ្វើឲ្យពួកគេបានស្គាល់ប្រាសាទអង្គរវត្ត ។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦ មានការចូលរួមមកពីប្រទេសជាង១០០ នៃតំបន់ទាំង៥ លើពិភពលោក ហើយមានអ្នកចូលរួមជាង ៦០០នាក់ ។ ព្រឹត្តិការណ៍នេះ គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុត របស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំរៀងរាល់ ៣ឆ្នាំម្ដង ។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺមានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតី ៕ អត្ថបទ បាន សុខរិទ្ធិ




















-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់