ព័ត៌មាន
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ
ភ្នំពេញ៖ ចំពេលដែលពិភពលោកជួបប្រទះនូវវិបត្តិសង្រ្គាមតំបន់ជាច្រើន លោកស្រី Fari បានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិ និងអ្នកអានបរទេសចាប់អារម្មណ៍ និងយល់ពីតម្លៃពិតនៃសន្តិភាព ស្ថិរភាពតាមរយៈសៀវភៅ The Father។
នៅក្នុងសម័យកាលបច្ចុប្បន្ន ដែលសណ្តាប់ធ្នាប់សកលលោកកំពុងរង្គោះរង្គើ និងប្រឈមមុខនឹងវិបត្តិសង្គ្រាមតំបន់យ៉ាងស្រួចស្រាល់ បញ្ហានៃការស្វែងរក និងរក្សាសន្តិភាពបានក្លាយជាប្រធានបទដ៏ចម្បងបំផុតសម្រាប់មនុស្សជាតិ។ ចំពេលមានការប្រែប្រួលដ៏ស្មុគស្មាញនេះ ស្នាដៃអក្សរសិល្ប៍នយោបាយរបស់កូនខ្មែរមួយក្បាល បាននិងកំពុងទាក់ទាញកែវភ្នែកអន្តរជាតិយ៉ាងខ្លាំង ដោយបានជួយឱ្យមជ្ឈដ្ឋានបរទេសយល់ច្បាស់ពីតម្លៃពិតនៃស្ថិរភាព តាមរយៈការចេញផ្សាយសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left” ដែលនិពន្ធដោយលោកស្រី Fari។
អ្វីដែលធ្វើឱ្យអ្នកអានសកលលោកចាប់អារម្មណ៍ខ្លាំងលើស្នាដៃរបស់លោកស្រី Fari គឺសមត្ថភាពក្នុងការបង្ហាញពីការពិតនៃប្រវត្តិសាស្ត្រ និងការឆ្លងកាត់ការលំបាករបស់កម្ពុជា។ ក្នុងខណៈដែលពិភពលោកកំពុងជាប់គាំងក្នុងការដោះស្រាយជម្លោះប្រដាប់អាវុធ សៀវភៅ “The Father” បានលាតត្រដាងយ៉ាងច្បាស់ពីយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រើប្រាស់ការជឿទុកចិត្ត និងក្ដីមេត្តាដើម្បីរំលាយអង្គការចាត់តាំងខ្មែរក្រហម និងបង្រួបបង្រួមជាតិទាំងស្រុងដោយគ្មានការបង្ហូរឈាម។
ចំណុចស្នូលដ៏មានឥទ្ធិពលដែលប្រព័ន្ធផ្សព្វផ្សាយបរទេសបានដកស្រង់គឺជាការលះបង់ដ៏អស្ចារ្យរបស់សម្ដេចតេជោ ដើម្បីការពារពលរដ្ឋឱ្យរួចផុតពីមហន្តរាយសង្គ្រាម។ មរតកនៃការតម្កល់សុវត្ថិភាពពលរដ្ឋជាធំនេះ ក៏កំពុងត្រូវបានបន្តរក្សាយ៉ាងខ្ជាប់ខ្ជួនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបញ្ញាញាណដ៏ខ្ពង់ខ្ពស់ និងការទូតអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិព្រំដែនជាក់ស្តែង ដែលសព្វថ្ងៃកំពុងត្រូវបានអន្តរជាតិកោតសរសើរថាជាប្រទេសគំរូនៃស្ថិរភាពយូរអង្វែង។
ការដែលលោកស្រី Fari អាចនាំយកដំណើរជីវិត និងយុទ្ធសាស្ត្ររបស់មេដឹកនាំកម្ពុជា ទៅអង្រួនចិត្តអ្នកអាន និងអ្នកនយោបាយជុំវិញសកលលោក ចំពេលដែលពិភពលោកកំពុងត្រូវការដំណោះស្រាយសន្តិភាព គឺជាជោគជ័យដ៏ធំធេងនៃយុទ្ធសាស្ត្រ Narrative Diplomacy។ ព្រឹត្តិការណ៍នេះបានបង្កើតជាចរន្តមោទនភាពជាតិយ៉ាងខ្លាំងក្លានៅក្នុងស្រុក ព្រោះវាជាភស្តុតាងបញ្ជាក់ថា កម្ពុជាលែងជារដ្ឋដែលរងគ្រោះដោយសារសង្គ្រាមដូចមុនទៀតហើយ ប៉ុន្តែគឺជា «ប្រទេសគំរូ» ដែលផ្តល់មេរៀនសន្តិភាពដ៏មានតម្លៃសម្រាប់ពិភពលោកទាំងមូល។
សៀវភៅ “The Father Who Shielded and Never Left” មិនត្រឹមតែជាស្នាដៃអក្សរសិល្ប៍នយោបាយធម្មតានោះទេ ប៉ុន្តែវាបានក្លាយជាស្ពានការទូតដ៏ទន់ភ្លន់ដែលនាំយកប្រវត្តិសាស្ត្រពិត និងមរតកសន្តិភាពខ្មែរទៅកាន់ឆាកសកល។ ជោគជ័យនៃការទទួលស្គាល់ពីអន្តរជាតិននាពេលនេះ គឺជាសារដាស់តឿនដ៏មានតម្លៃដល់ពលរដ្ឋខ្មែរគ្រប់រូប ឱ្យកាន់តែរួមចិត្តសាមគ្គីគ្នា និងរួមគ្នាថែរក្សាសន្តិភាពដ៏មានតម្លៃដែលរកបានដោយលំបាកនេះ ឱ្យស្ថិតស្ថេរជានិរន្តរ៍តទៅអនាគត៕







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត