ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ៖ ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យ និងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្ត អាទិភាព របស់ប្រមុខរាជរដ្ឋាភិបាល
ភ្នំពេញ ៖ លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការបំពាក់ចំណេះដឹងផ្នែកគរុកោសល្យនិងជំនាញទន់ គឺជាផែនការយុទ្ធសាស្រ្តអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងគិតគូអភិវឌ្ឍន៍សមត្ថភាពបន្ថែមដល់បុគ្គលិកអប់រំ បណ្តុះបណ្តាល ដែលបម្រើឱ្យវិស័យសិល្បៈ និងវប្បធម៌ ដើម្បីឱ្យដើរស្របទៅតាមបរិបទនៃសាកល ភាវូបនីយកម្ម និងភាពរីកចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ននេះ។

ការថ្លែងរបស់លោកជំទាវ ឆឹង ស៊ីមន យ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២) សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ (នៅសាលាមធ្យមវិចិត្រសិល្បៈ)។
លោកជំទាវ ឆឹង ស៊ីមន បានលើកឡើងទៀតថា វគ្គបណ្តុះបណ្តាល៤ថ្ងៃនេះ បានផ្សារភ្ជាប់ នឹងគោលនយោបាយអភិវឌ្ឍមូលធនមនុស្សដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុសុ្ស ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ពោរពេញដោយសមត្ថភាព ប្រសិទ្ធភាព អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅតាមតម្រូវការ។ ហើយវគ្គបណ្តុះបណ្តាលនេះដែរ ពិតជាបានរួមចំណែកជួយដល់លោកគ្រូ អ្នកគ្រូ ដែលមានតួនាទីបង្រៀនឱ្យយល់កាន់តែច្បាស់ពីជំហាននៃការបង្រៀន វត្ថុបំណង នៃមេរៀន និងអាចគ្រប់គ្រងបាននូវសកម្មភាពរបស់ខ្លួនក្នុងពេលបង្រៀន និងសកម្មភាពសិស្សក្នុងពេលរៀនបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះដែរ គ្រូក៏អាចវាយតម្លៃអំពីគុណភាពនៃការបង្រៀនរបស់ខ្លួន ព្រមជាមួយនិងគុណផលរបស់សិស្សផងដែរ។

បើតាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយលោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានធ្វើការបែងចែកជា ៣ជំហាន និង២ក្រុម ហើយនៅថ្ងៃនេះគឺធ្វើឡើងក្នុងជំហានទី២ សម្រាប់ក្រុមទី២ ដែលមានសិក្ខាកាមសរុបចំនួន ១០២រូប ក្នុងនោះស្រី ៥០រូប។ ហើយកម្មវិធីសិក្សា ដែលមានរយៈពេល៤ថ្ងៃនេះ មានការដាក់បញ្ចូលនូវប្រធានបទសំខាន់ៗចំនួន២ រួមមាន៖
១. មុខវិជ្ជាការគ្រប់គ្រងថ្នាក់រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។
២. មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមគ្រប់គ្រងបាននូវពេលវេលានៃការបង្រៀន កំណត់រយៈពេលនៃមេរៀននីមួយៗ យល់អំពីជំហាន នៃការបង្រៀន និងចំណុចតូចៗដែលមាននៅក្នុងជំហានទាំងនោះ ដែលជំរុញឱ្យប្រសិទ្ធភាពនៃការបង្រៀនរបស់គ្រូ និងការទទួលយកនូវចំណេះរបស់សិស្សកាន់តែប្រសើរឡើង៕















អត្ថបទ៖ រដ្ឋា
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន