ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត ដែលជាឱកាសដ៏វិសេសវិសាលក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏មានអត្ថន័យជាមួយគណៈប្រតិភូដែលមានវត្តមាននៅទីនេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការងាររយៈពេលជិត ៣០ឆ្នាំ មកនេះ។
ឯកឧត្ដមរដ្ឋមន្រ្តីមានប្រសាសន៍ថា កូរ៉េ គឺជាប្រទេសនៃក្តីស្រមៃដែលបងប្អូនពលករកម្ពុជា តែងតែប៉ងប្រាថ្នាចង់ទៅធ្វើការដោយប្រទេសកូរ៉េយកចិត្តទុកដាក់ក្នុងការផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការទាន់ពេលវេលាដល់ពលករខ្មែរ ដើម្បីបានចេញទៅបំពេញការងារឆ្លើយតបតាមតម្រូវការរបស់និយោជកកូរ៉េ ដោយសារតែថៅកែមានចិត្តល្អ លក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ចំណូលខ្ពស់ និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមគ្រួសារបងប្អូនពលករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់។ បន្ថែមពីនេះ ការគាំទ្ររបស់កូរ៉េចំពោះប្រព័ន្ធសុវត្ថិភាព និងសុខភាពការងាររបស់កម្ពុជាតាមរយៈការកសាងសមត្ថភាព ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ និងការកែលម្អបរិក្ខារបណ្តុះបណ្តាល កំពុងរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពសង្គមរបស់ពលករខ្មែរ។
ឯកឧត្ដម ហេង សួរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកូរ៉េនៅកម្ពុជាឱ្យកាន់តែជិតស្និទ្ធលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលនិយោជកកូរ៉េ ក៏ដូចជាពលរដ្ឋកូរ៉េនៅកម្ពុជាកំពុងជួបប្រទះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម ឆាងយ៉ុង បានកោតសរសើរចំពោះ ឯកឧត្តម ហេង សួរ ក្នុងកិច្ចការសម្របសម្រួល និងដោះស្រាយបញ្ហាជូននិយោជកកូរ៉េ សហជីព និងកម្មករនិយោជិតបានលឿនរហ័សទាន់ចិត្ត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងទទួលបានផ្លែផ្កាកាន់តែប្រសើរ៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS21 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា