ព័ត៌មាន
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
រដ្ឋធានីប៉េកាំង៖លោក សុង ហៃឡាង ( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) របស់ប្រទេសចិន បានបង្ហាញនូវការប្ដេជ្ញាចិត្តចំពោះមុខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ក្រុមរបស់លោកប្ដេជ្ញាចិត្តអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលបានចុះហត្ថលេខាជាមួយកម្ពុជាឱ្យបានល្អ និងមានគុណភាព ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោឱ្យទទួលបានជោគជ័យនាពេលខាងមុខ។
លោក សុង ហៃឡាង ប្រធានក្រុមហ៊ុន CCCC របស់ប្រទេសចិន បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសម្ដេចតេជោបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះលោក សុង ហៃឡាង បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបសម្ដេចតេជោ សាជាថ្មី ហើយលោកបានចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម និងតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមកនៅក្នុងដំណើរការអាជីវកម្មធ្វើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
លោក សុង ហៃឡាង ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពក្រុមហ៊ុនរបស់លោកនៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពសាខាក្រុមហ៊ុនរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមានចំនួន ២៣ សាខា ដែលកម្មករ និងបុគ្គលិកភាគច្រើនគឺជាជនជាតិខ្មែរ។ លោកបានលើកឡើងថា ក្នុងរយៈពេលជាង ១០កន្លងទៅនេះ ក្រុមហ៊ុនរបស់លោកបានអនុវត្តគម្រោងសាងសង់ហេដ្ឋាចរនាសម្ព័ន្ធប្រមាណ ៧០ គម្រោងនៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោក សុង ហៃឡាង ក៏បានលើកឡើងនូវការប្ដេជ្ញាចិត្ត ដើម្បីគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជួយទៅលើទម្រង់នៃការអភិវឌ្ឍបៃតងដែលជាចំណុចមួយដែលលោកបានជជែកជាមួយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) នៅក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
សម្ដេចតេជោ បានជំរុញឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០c តភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដោយសម្ដេចជំរុញឱ្យមានការយកចិត្តទុកដាក់ និងមានការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងនេះដើម្បីឱ្យចេញជាលទ្ធផលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ចំពោះមុខសម្ដេចតេជោ លោក សុង ហៃឡាង បានសម្ដេចនូវការប្ដេជ្ញាចិត្តក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោកចុះហត្ថលេខាជាមួយកម្ពុជា និងបន្តគាំទ្រកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត ជាពិសេសប្ដេជ្ញាចិត្តចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS22 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា