Connect with us

ព័ត៌មាន

សមាគមអតីតយុទ្ធជន ប្រគល់ផ្ទះ ៤ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសមាជិកមានជីវភាពខ្វះខាត ក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំក្រុមការងារអ.ន.ក.ខេត្ត, ក្រុង, ស្រុក, ឃុំ សង្កាត់ ចុះប្រគល់ផ្ទះចំនួន ៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនសមាជិកមានជីវភាពខ្វះខាត ដែលមានដីអត់ផ្ទះ ចំនួន៤ខ្នង ទី១ ឈ្មោះ ផូ សុផល ភេទប្រុស អាយុ៦២ឆ្នាំ ជានិវត្តជន រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង, ទី២ ឈ្មោះ សឿន វ៉ាត់ ភេទប្រុស អាយុ៧១ឆ្នាំ ជានិវត្តជន រស់នៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង, ទី៣ ឈ្មោះ ឈន ឆេង ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង និងទី៤ ឈ្មោះ ថោង យឿត ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនពិការ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។

ក្នុងឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច បាននាំយកប្រសាសន៍ និងក្តីនឹករលឹកផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលទទួលបានផ្ទះថ្មីទាំង៤ខ្នង សូមរស់នៅដោយសេចក្តីសុខ សុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia