កីឡា
ក្រុមភ្នំពេញក្រោន ស្ថិតក្នុងពូលB នៃវគ្គជម្រុះបឋមពានបាល់ទាត់នារីទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអាស៊ី AFC Women’s Champions League 2026/27 រួចហើយ ដោយបែងចែកជា ៦ពូល ក្នុងចំណោមបេក្ខភាព ២៤ក្រុមចូលរួម ខណៈក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន របស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុម្ចាស់ផ្ទះ ILBIRS របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រុម TSL របស់ហុងកុង និងក្រុម Kaya-Iloilo របស់ប្រទេសហ្វីលីពីន។
ជាមួយលទ្ធផលចាប់ឆ្នោតនេះ អ្នកគាំទ្របានមើលឃើញពីឱកាសសម្រាប់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្នុងការបើកទំព័រប្រវត្តិសាស្ដ្រប្រកួតប្រជែង និងឆ្លងផុតវគ្គចែកពូល ដ្បិតបច្ចុប្បន្នពួកគេ បាននឹងកំពុងពង្រឹងក្រុមជាខ្លាំង ដើម្បីត្រៀមយុទ្ធនាការដ៏ធំមួយនេះ។
សម្រាប់ការប្រកួតវគ្គជម្រុះបឋមនេះដែរ នឹងធ្វើឡើងនាថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រជែងកៅអីកំពូលតារាង ដ្បិតក្រុមឈរលេខ១ តាមពូលនីមួយៗ ទើបមានឱកាសឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ៦ក្រុមផ្សេងទៀត កំពុងឈរចាំ។
ចំពោះកម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវជួបក្រុម TSL របស់ហុងកុង មុនគេ នាថ្ងៃទី១៧ ខែសីហា មុនជួបក្រុមរួមតំបន់ Kay-Iloilo របស់ហ្វីលីពីន នាថ្ងៃទី២០ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុម ILBIRS របស់ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា







-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត