Connect with us

ព័ត៌មាន

មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យ​ប៉ុន្មានថ្ងៃមុន មាន​កត្តា​ហានិភ័យ​ប៉ះពាល់​សុខភាព

ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរ និងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ បង្កើនការត្រួតពិនិត្យ និងបង្ក្រាបការលួចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ជា​ពិសេស​សាច់បង្កកដែលនាំចូលពីក្រៅប្រទេស អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួត​ប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. បានបញ្ចប់ការវិភាគសំណាកសាច់បង្កកជាផ្លូវការ ហើយ​បាន​បង្ហាញលទ្ធផលថា មានសំណាកប្រមាណ ៤៨គំរូ មិនអនុលោមតាម​ស្តង់​ដារ​សុវត្ថិភាព​ម្ហូប​អាហារទេ ឬហៅថា មានកត្តាហានិភ័យប៉ះពាល់សុខភាព ។

ជាក់ស្តែងរបាយការណ៍ ក.ប.ប. ដែលបានចេញកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាក់ថា ទី​តាំង​ស្តុក និងអាជីវកម្មពាក់ព័ន្ធចំនួនជាង ១១០ នៅទូទាំងប្រទេសដែលមន្ត្រី​ជំនាញ​បានចុះ​ត្រួត​ពិនិត្យ និងប្រមូលសំណាកសាច់បង្កកសរុប ១៦០គំរូ បញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍នោះ បាន​រកឃើញថា សំណាកចំនួន ៤៨គំរូ មានបញ្ហាមិនអនុលោមតាមស្តង់ដានោះទេ។ ក្នុងនោះរួមមាន៖

១. «បាក់តេរីសរុប (Total Plate Count) គឺជាលក្ខណៈវិនិច្ឆ័យអនាម័យផលិត

២. «បាក់តេរីស្តាហ្វីឡូកូស៊ីដែលមានកូអាហ្គូឡាសវិជ្ជមាន (Coagulase-Positive Staphylococci) គឺជា លក្ខណៈវិនិច្ឆ័យសុវត្ថិភាពម្ហូបអាហារ ដោយសារ​បាក់​តេរី​ប្រភេទ​នេះ​បង្ក​ជា​ជំងឺ​ពុលអាហារ។

កត្តា​ដែល​នាំឱ្យបាក់តេរីទាំងនេះមានវត្តមានច្រើនលើសពីកម្រិតអនុញ្ញាត អាចបណ្តាលមកពី មាន​វត្តមានបាក់តេរីក្នុងវត្ថុធាតុដើមតាំងពីដំបូងទី និង/ឬការ​រៀបចំ​កែ​ច្នៃ​ម្ហូប​អាហារ​ពុំ​មាន​អនាម័យ​ល្អ ​រួមមានការចម្លងពីមនុស្ស និងបរិស្ថាន និង/ឬ សីតុណ្ហភាពមិនមានស្ថេរភាពត្រឹមត្រូវ ក្នុង​ពេលផលិត និងពេលរក្សាទុកផលិតផល សម្រេច។

ចំពោះទីតាំង​សំណាក់ដែលបានវិភាគឃើញ ឬរកឃើញបញ្ហាទាំងនេះគឺមាន​មក​ពីបណ្តា​រាជ​ធានី​ខេត្ត​មួយ​ចំនួន ក្នុងនោះ រួមមាន៖

  • សំណាកចំនួន ០៩ គំរូ គឺបានមកទីតាំងសិប្បកម្មប្រហិតសាចគោ គុយ ស្រ៊ុយ CSPB (CAMBODIA) សង្កាត់ដង្កោ រាជធានីភ្នំពេញ។
  • សំណាកចំនួន ១៦ គំរូ បានមកពីទីតាំងឃ្លាំងស្តុកទុកលក់ចែកចាយប្រហិតគ្រប់ប្រភេទ FWI Corporation Cambodia Co. Ltd នៅសង្កាត់ស្ទឹងមានជ័យ៣។
  • សំណាកចំនួន ២២ គំរូ គឺបានមកទីតាំងឃុំឫស្សីជ្រោយ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង, ខេត្តកណ្តាល។ និងមួយសំណាកទៀត បានវិភាគឃើញមកពីទីតាំង ផ្សារធំថ្មីខេត្តពោធិសាត់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia