ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជម្រុញយុវជននិងបញ្ញវន្តខ្មែរអ៊ិស្លាមអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថល និងបំណិនសតវត្សរ៍ទី២១
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រុញយុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាមទាំងអស់ត្រូវអភិវឌ្ឍសមត្ថភាព ភាពជាអ្នក ដឹកនាំ សិក្សារៀនសូត្របន្ថែម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជី ថល និងបំណិនសតវត្សរ៍ទី២១ ដើម្បីរួមចំណែកជាមួយក្រសួង ស្ថាប័នសាមី លើការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទៅតាមជំនាញ និងវិស័យ។ រីឯសិស្សនិស្សិតក៏ត្រូវតម្រង់ទិសនៃការសិក្សាឱ្យចំទិសដៅស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិ ក្នុងបរិបទឌីជីថលដើម្បីចូលរួមកសាងប្រទេសជាតិ និងសហគមន៍ឱ្យកាន់តែរីក ចម្រើនថែមទៀត។

ការជម្រុញដូចនេះខណះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និង ក្រុមការងារពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យវេទិកានេះលេចជារូបរាងឡើង និងប្រព្រឹត្ត ទៅដោយរលូន ព្រមទាំងទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់ សម្គាល់។ឯកឧត្តមបន្តថា នេះមិនមែនជាលើកទី១ទេដែលសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានរៀបចំជំនួបរបស់បញ្ញវន្ត និស្សិតមុស្លិមកម្ពុជាដែលមានចំនួនរាប់រយនាក់បានចូលរួម និងបានបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អនិងបង្ខិតគ្នាឱ្យកាន់តែជិត រវាងនិស្សិត បញ្ញវន្តទាំងអស់ជាពិសេសជាមួយថ្នាក់ដឹកនាំអ៊ិស្លាមនៅគ្រប់ក្រសួងស្ថាប័ន។

ឯកឧត្តមបន្ថែមថា ទាំងអស់នេះកើតឡើងទៅបានដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងបានបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ជាពិសេសសហគមន៍ខ្មែរអ៊ិស្លាមមានការីកចម្រើនគួរជាទីមោទនៈ និងមានភាពខុសឆ្ងាយ បើប្រៀបធៀបទៅនឹងសម័យកាលមុនៗនៅកម្ពុជា។

តាមរបាយការណ៍បូកសរុបដោយ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងជាគណៈកម្មការរៀបចំកម្មវិធី បានឱ្យដឹងថា បន្ទាប់ពីវេទិកានេះបានបញ្ចប់ដោយជោគជ័យ អង្គវេទិកាបានប្រមូលធាតុចូលសំខាន់ៗ មួយចំនួន មានដូចជា ការងារអប់រំអ៊ិស្លាមនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ បន្ទាប់ពីមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមនៅគ្រប់កម្រិត។ យុវជនខ្មែរអ៊ិស្លាមជាច្រើនមានចំណេះ និងជំនាញច្បាស់លាស់ ដែលអាចទទួលបានការងារធ្វើល្អៗ។ យុវជនខ្មែរឥស្លាមជាច្រើនបានចូលរួមការងារសង្គម ដូចជាការងារនៅតាមសមាគម អង្គការ សាលារៀន មន្ទីរពេទ្យ ក្នុងគោល បំណងចូលរួមអភិវឌ្ឍសហគមន៍ខ្មែរអ៊ិស្លាម។
គួរឱ្យដឹងថា «វេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤»នេះ ត្រូវបានរៀបចំឡើង ស្របនឹងពេលវេលាដែលប្រទេសកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ខួបលើកទី២៥ ក្រោមមូលបទ«នវានុវត្តន៍ឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ៕
អត្ថបទ៖ ភារម្យ











-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា