ព័ត៌មាន
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រធានចលនាយុវជនអ៊ិស្លាមម៉ាឡេស៊ី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាងារការជាមួយ លោក Ahmad Fahmi Mohd Samsudin ប្រធានចលនាយុវជនអ៊ិស្លាមម៉ាឡេស៊ី(ABIM) នៅវិមានសន្តិភាព នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ។
ជំនួបនេះ មានគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការការងារនាពេលខាងមុខរវាង CMYA និង ABIM លើកិច្ចការមនុស្សធម៌ អប់រំ យុវជន និងផ្សេងៗ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិតបន្តថា កន្លងមកសាកលវិទ្យាល័យមួយចំនួននៅម៉ាឡេស៊ី បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សាលើមុខជំនាញផ្សេងៗ ទាំងផ្នែកសាសនា និងវិទ្យាសាស្ត្រ។ ឯកឧត្តមបន្ថែមថា ការងារអភិវឌ្ឍន៍សមត្ថភាពយុវជន កម្ពុជាបាននឹងកំពុងរៀនបទពិសោធន៍ពី ចលនាយុវជនម៉ាឡេស៊ី ខណៈចលនាយុវជនម៉ាឡេស៊ីនេះ ជាអង្គការដែលមានវ័យចំណាស់ និងមានថ្នាក់ដឹកនាំ សុទ្ធសឹងតែជាអ្នកមានតួនាទីខ្ពស់ៗ ក្នុងជួររាជរដ្ឋាភិបាលម៉ាឡេស៊ី។
លោក Ahmad Fahmi Mohd Samsudin បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សរបស់ប្រទេសកម្ពុជា និងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សិទ្ធសេរីភាពដល់សាសនិកឥស្លាមកម្ពុជា និងបានផ្តល់គោលនយោបាយ លើកកម្ពស់សហគមន៍ឥស្លាមកម្ពុជា។

ជាមួយគ្នាដែរ លោកបានរំលេចពីសកម្មភាពរបស់ ABIM ដែលភាគច្រើនផ្តោតលើការងារអភិវឌ្ឍយុវជន និងការងារមនុស្សធម៌ ជាក់ស្តែងកន្លងមកABIM បានផ្តល់ជំនួយដល់ជនរងគ្រោះនៅតំបន់ហ្គាហ្សា និងមានសកម្មភាពជាច្រើនទៀត។ ដោយឡែកនៅកម្ពុជា ABIM បានចុះអនុស្សានយោបយល់គ្នា (MoU) ជាមួយអង្គការសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការងារអភិវឌ្ឍយុវជន អប់រំ និងផ្សេងៗទៀត។
សូមជម្រាបជូនថា ABIM ជាអង្គការផ្តោតលើការងារយុវជន វិស័យអប់រំ និងផ្សេងៗទៀត ដ៏លេចធ្លោមួយនៅប្រទេសម៉ាឡេស៊ី ដែលកន្លងមកសុទ្ធសឹងតែមានថ្នាក់ដឹកជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលម៉ាឡេស៊ី ជាស្ថាបនិកក្នុងនោះក៏មាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចប្បន្ន ឯកឧត្តម Anwar Ibrahim ធ្លាប់ជាប្រធានចលនាយុវជនម៉ាឡេស៊ីនេះផងដែរ ខណៈអង្គការនេះបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១៕ អត្ថបទ ៖ ភារម្យ





-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា