ព័ត៌មាន
កម្ពុជា និងទីក្រុងសានថូវ បង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងគណៈប្រតិភូមកពីរដ្ឋបាលទីក្រុងសានថូវ ប្រទេសចិន បានសហការគ្នារៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ក្នុងគោលបំណងដើម្បីរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៏ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មមួយចំនួនទៀត។

សន្និសីទនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅអគារ City Hall កោះពេជ្រ ក្រោមវត្តមានរបស់ ឯកឧត្តម សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានជំរាបជូនអង្គប្រជុំឲ្យបានជ្រាបថា កម្ពុជា ជាប្រទេសសមាជិកអាស៊ាន ដែលមានគោលនយោបាយសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគុណសម្បត្តិចម្បងៗដូចជា មានទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរ គ្មានខ្យល់ព្យុះ មិនមានគ្រោះរញ្ជួយដី ឬគ្រោះមហន្តរាយធ្ងន់ធ្ងរផ្សេងៗនោះទេ ហើយស្ថានការណ៍នយោបាយគឺមានស្ថិរភាព គ្មានការគ្រប់គ្រងលើការប្តូររូបិយប័ណ្ណ និងទទួលបានការអនុគ្រោះពន្ធអាករជាច្រើន ហើយក៏ជាប្រទេសដ៏មានសារសំខាន់មួយក្នុងការជំរុញការកសាងនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ផងដែរ។
លោកអ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌នាពេលនេះ មិនត្រឹមតែបានចងសម្ព័ន្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងគណៈប្រតិភូសហគ្រាសសានថូវ និងសហគ្រាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្រេចនូវការចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជមរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តការ រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងសានថូវ ក្នុងការជំរុញនូវការបំពេញបន្ថែមលើវិស័យនានានៃទីក្រុងទាំងពីរ ដើម្បីនាំផលប្រយោជន៍ដល់ភាគីទាំងសងខាង។

លោក វិន ចានពីង (WEN ZHAN BIN) លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា កិច្ចប្រជុំផ្លាស់ប្តូរនេះ មានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអភិវឌ្ឍន៍កន្លែងទាំងពីរ និងសម្រេចបាននូវវិបុលភាពរួម។ លោកបានឲ្យដឹងថា ទីក្រុងសានថូវ និងទីក្រុងភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងផ្លាស់ប្តូរមិត្តភាព ដើម្បីបង្កើនគុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការ សានថូវ-កម្ពុជា និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។ លោកបានណែនាំក្រុមហ៊ុនជាង១២០ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រិនក្នុងប្រទេសកម្ពុជា មកទស្សនាទីក្រុងសានថូវ រីករាយនឹងទេសភាពដ៏ស្រស់ស្អាត និងភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់។
លោកបានបន្ថែមថា លើសពីនេះ សន្និសីទធុរកិច្ច Chaozhou ពិភពលោកលើកទី១០ នឹងប្រារព្ធឡើងនៅទីក្រុងសានថូវ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសន្និសីទប្រចាំឆ្នាំរបស់សហព័ន្ធ Chaozhou អន្តរជាតិលើកទី២២ នឹងប្រព្រឹត្តទៅក្នុងពេលជាមួយគ្នាដោយស្មោះស្ម័គ្រនឹងអញ្ជើញបងប្អូនអ្នកភូមិ និងមិត្តភក្តិដែលចូលរួមក្នុងសន្និសីទនេះ។

ឯកឧត្ដម សេង វណ្ណៈ ក្នុងឱកាសនោះក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ ពិសេសគណៈប្រតិភូទីក្រុង សានថូវនៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាព អនុគ្រោះខ្ពស់ និងបរិយាកាសវិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេស ក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម។
សូមបញ្ជាក់ថា ក្នុងសន្និសីទនេះដែរ ក៏មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី សេចក្តីព្រាងការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រាជធានីភ្នំពេញ និងទីក្រុងសានថូវ ផងដែរ រួមមានដូចជា៖
១.ភាគីទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។ល។
២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។
៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។ អំឡុងពេល ៦ខែមុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព៕






-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់