ព័ត៌មាន
ប្រធានសមាគមអ្នកច្បាប់៖ ឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឱ្យបាត់បង់ទឹកដី
ភ្នំពេញ៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា ឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចនោះឡើយ ចំពោះការលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ធ្វើឱ្យបាត់បង់ទឹកដី។
លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានសរសេរក្នុងបណ្តាញសង្គម Facebook របស់សមាគមអ្នកច្បាប់នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចលើព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺជាចំណែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចទេដែលថាគម្រោងនេះ ធ្វើឱ្យបាត់បង់ទឹកដី។
លោកបន្តថា ប្រទេសជិតខាងកម្ពុជា រួមជាមួយកម្ពុជាខ្លួនឯង បានឯកភាពគ្នាកំណត់ព្រំដែនខណ្ឌសីមា ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រួចរាល់ហើយ និងមានចារិកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ថែមទាំងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ស្របតាមច្បាប់ និងវិធានអន្តរជាតិថែមទៀតផង។ ផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ ការដោះស្រាយសម្របសម្រួលដោយសន្តិវិធីលើបញ្ហាកំណត់ និងបោះបង្គោលព្រំដែន គឺជាអ្វីដែលប្រទេសប្រជាធិបតេយ្យក្នុងលោកប្រកាន់យក ហើយបាន និងកំពុងធ្វើ។
«ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កងទ័ពកម្ពុជាបាន និងកំពុងឈរជើងការពារព្រំដែនទឹក-ដី របស់ខ្លួនយ៉ាងរឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខេត្តទាំង ៤ ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រី និងខេត្តផ្សេងៗទៀត បាននិងកំពុងស្ថិតជាកម្មសិទ្ធិរបស់ខ្មែរ ហើយនឹងបន្តជានិរន្តរ៍ដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា តាមឋានានុក្រមរចនាសម្ព័ន្ធរដ្ឋបាល ចាត់តាំង និងជ្រើសតាំង ពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានខាងក្រោម ស្របតាមច្បាប់ជាតិ មិនមែនគ្រប់គ្រងដោយបរទេសណាមួយឡើយ ហើយរឹតតែនឹងមិនអាចគ្រប់គ្រងដោយបរទេសណាមួយដែរនាពេលអនាគត ព្រោះផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតកាន់ចង្កូតដឹកនាំជាតិ គឺមានឆន្ទៈខ្ពស់ធានាការពាររក្សាព្រំដែនទឹក-ព្រំដែនដី ជូនជាតិ មាតុភូមិ និងប្រជាជន បើទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានសន្យាថានឹងរក្សាឱ្យបាន»។ នេះជាការគូសបញ្ជាក់របស់លោក ព្រហ្ម វិចិត្រអក្ខរា។
លោកបន្តថា ឈរលើឆន្ទៈខ្ពស់ និងមូលដ្ឋានការពារទឹកដីដ៏រឹងមាំនេះ ការបើកចំហរទ្វារប្រទេសស្រូបយកអ្នកវិនិយោគ អ្នកជំនួញ និងអ្នកទេសចរមកក្នុងប្រទេស ជាពិសេសការបង្កលក្ខណៈងាយស្រួល ព្រមទាំងការលើកទឹកចិត្តផ្សេងៗដល់ពួកគេ។ ក្នុងក្របខ័ណ្ឌច្បាប់ ទោះក្នុងទម្រង់ជាតំបន់អភិវឌ្ឍន៍ក្តី ឬក្នុងរូបភាពជាការវិនិយោគផ្សេងៗទៀតក្តី គឺជាសេចក្តីប្រាថ្នារបស់ពលរដ្ឋគ្រប់រូប ព្រោះវាបានផ្តល់ផលជាវិជ្ជមាន តាមរយៈការបង្កើតមុខរបរ ការបង្កើតការងារ ការបង្កើត និងការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល។
សម្រាប់លោក ព្រហ្ម វិចិត្រអក្ខរា ប្រជាពលរដ្ឋកម្ពុជាមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការធានាការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ និងបូរណភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា