ព័ត៌មាន
ពលរដ្ឋខេត្តមណ្ឌលគិរីអះអាងថា មិនមានការបាត់បង់ទឹកដីដូចពាក្យចចាមអារ៉ាមនោះទេ
ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីដែលជាប់ព្រំដែនប្រទេសវៀតណាម បានអះអាងថា ផ្អែកតាមជីវភាពរស់ជាក់ស្តែងរបស់ពួកគាត់មិនមានការបាត់បង់ទឹកដីដូចពាក្យចចាមរ៉ាមនោះទេ។
ស្របពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើពាណិជ្ជ និងការអភិវឌ្ឍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជាតាមរយៈខេត្តទាំង៤ដែលត្រូវដាក់បញ្ជូនក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារBTVបានចុះដល់ទីតាំង និងជួបសម្ភាសន៍ប្រជាពលរដ្ឋរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាប់នឹងព្រំដែនវៀតណាមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ពួកគាត់បានឱ្យដឹងថា បើប្រៀបធៀបរយៈចន្លោះពីជាង១០ឆ្នាំមុនទៅ២០ឆ្នាំមុនតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងមណ្ឌលគិរីមិនមានការអភិវឌ្ឍន៍ផ្លូវ ថ្នល់ដូចពេលបច្ចុប្បន្នឡើយ ដោយសារគ្រានោះមិនទាន់មានការបោះបង្គោលព្រំដែននោះទេ ខណៈគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានកសាងផ្លូវតភ្ជាប់តាមបន្ទាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរីជាប់នឹងប្រទេសវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រនោះរួចរាល់តាមរយៈកងកម្លាំងវិស្វកម្ម។
ឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់ទឹកដីក្នុងខេត្តមណ្ឌលគិរីវិញ ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលក្នុងមួយគ្រួសារដែលខ្លះមានរយៈពេលជាង២០ឆ្នាំ និងជាង១០ឆ្នាំ សុទ្ធបានបង្ហាញការរីករាយចំពោះភាពរីកចម្រើនតាមបន្ទាត់ព្រំដែន ជាពិសេសពួកគាត់អះអាងថា មិនមានជនជាតិវៀតណាម និងទឹកដីរបស់ប្រទេសកម្ពុជាត្រូវបានបាត់បង់ដូចពាក្យចចាមអារ៉ាមគេចោទប្រកាន់នោះទេ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២៕ អត្ថបទ សេក ឧត្តម

-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់