ព័ត៌មាន
សភាពាណិជ្ជកម្មកម្ពុជាថ្កោលទោសក្រុមប្រឆាំង ញុះញង់ បង្កប៉ះពាល់សេដ្ឋកិច្ច៤ខេត្តតំបន់ CLV DTA
អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា បច្ចុប្បន្នការវិនិយោគ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV DTA គឺសភាពាណិជ្ជកម្មកម្ពុជា បាននាំបណ្តាអ្នកវិនិយោគទុនជាតិ និងអន្តរជាតិច្រើនទៅវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ចទៅកាន់តំបន់៤ខេត្តរបស់កម្ពុជាហើយសភាពាណិជ្ជអំពាវនាវក្រុមប្រឆាំងបញ្ឈប់ការញុះញង់គ្រប់ទម្រង់ធ្វើឲ្យប៉ះសេដ្ឋកិច្ចតំបន់នោះ។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែសីហានេះថា នៅថ្ងៃនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបអង្គការពាណិជ្ជក្រៅប្រទេសរបស់ប្រទេសជប៉ុន ប្រចាំនៅកម្ពុជា ពិភាក្សាផ្តោតបង្កើនការវិនិយោគទៅកាន់ខេត្តទាំងបួនរបស់ប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងតំបន់ត្រីកោណ CLV DTA ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនខ្មែរជាច្រើនសហការជាមួយក្រុមហ៊ុនដៃគូអន្តរជាតិ បាននិងកំពុងធ្វើការវិនិយោគបង្កើតរោងចក្រ កសិឧស្សាហកម្ម សណ្ឋាគារ និងទេសចរណ៍ជាដើម និងបានបង្កើតឱកាសការងារច្រើនដល់ពលរដ្ឋខែ្មរក្នុងតំបន់នោះ។
ឧកញ៉ាបានថ្លែងមិនពេញចិត្តចំពោះក្រុមប្រឆាំងដែលធ្វើការញុះញង់រឿងរ៉ាវ CLV ដែលនាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់កូនខ្មែរនានានៅក្នុងតំបន់ត្រីកោណ CLV នេះ។
ឧកញ៉ា គួច ផេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា លើកឡើងដែរថា ដំណើរកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះបានទាក់ទាញវិនិយោគពីបណ្តាប្រទេសជាច្រើន សហការជាមួយក្រុមហ៊ុនកូនខ្មែរផ្តោតការវិនិយោគនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តទាំងបួនរបស់កម្ពុជា នៅក្នុងតំបន់ CLV DTA ហើយសភាពាណិជ្ជកម្មកម្ពុជា សូមថ្កោលទោស ក្រុមជ្រុលនិយម ដែលបង្កការញុះញុង ធ្វើប៉ះពាលការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ទាំងបួនខេត្តនោះ។
បើតាមលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៧ ខែដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា ឡាវ មានកំណើន១០% ហើយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសឡាវ កើនឡើង២៧២% ធៀបរយៈពេលដូចគ្នា ២០២៣ ហើយទំហំពាណិជ្ជកម្ម កម្ពុជា វៀតណាមវិញ ក៏មានការកើនឡើងប្រមាណ២៤%ផងដែរ ក្នុងនោះ កំណើននាំចេញពីកម្ពុជាទៅវៀតណាមកើនឡើងប្រមាណ៤៨% ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣៕ អត្ថបទ ស៊ុម សុខជា

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា