ព័ត៌មាន
អភិបាលខេត្តតាកែវ រម្លឹកដល់មន្រ្តីទាំងអស់ត្រូវមានស្មារតីខ្ពស់ លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីរាជការទាំងអស់ត្រូវមានស្មារតីខ្ពស់ និងមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានក្រុមអគតិ និងយុវជនមួយចំនួនតូចនៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំង និងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថា បានធ្វើអោយបាត់ទឹកដីទៅប្រទេសជិតខាង ហើយបើទោះបីជារាជរដ្ឋាភិបាល និងអតីតៈនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានចេញមកធ្វើការពន្យល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនស្ដាប់ និងបន្តញុះញង់អោយមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកនាំគ្នាក្រោកឡើងធ្វើបាតុកម្មក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ដូច្នោះមន្រ្តីរាជការរបស់យើងត្រូវមានស្មារតីខ្ពស់ និងមិនត្រូវចាញ់ឧបាយកលរបស់ក្រុមអគតិមួយចំនួនតូចនោះទេ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា អាជ្ញាធខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អោយរក្សាភាពស្ងប់ស្ងាត់ និងកុំអោយមានការប្រមូលផ្ដុំគ្នាខុសច្បាប់ ហើយក្នុងនាមអាជ្ញាធដែលទទួលខុសត្រូវលើសន្តិសុខសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាទៅរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធតាមដានទប់ស្កាត់មិនអោយមានការប្រមូលផ្ដុំខុសច្បាប់នោះទេ។ បើមានករណីប្រមូលផ្ដុំខុសច្បាប់យើង និងអនុវត្តន៍ទៅតាមច្បាប់ដោយធ្វើការបង្រ្កាបតែម្ដង៕









-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា