ព័ត៌មាន
អាជ្ញាធរមីនធ្វើយុទ្ធនាការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និង គ្រាប់មិនទាន់ផ្ទុះ នៅតំបន់ដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេក្នុងឆ្នាំ២០២៤នេះ
(ព្រះវិហារ) ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំការធ្វើយុទ្ធនាការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត ក្រុមប្រឹក្សាឃុំ ប្រតិបត្តិករសកម្មភាពមីន លោកតា លោកយាយ ប្រជា ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវចំនួនជន រង គ្រោះដោយសារគ្រាប់មីន និងគ្រាប់មិន ទាន់ផ្ទុះក្នុងឆ្នាំ២០២៤នេះ ដែលត្រឹមរយៈពេល ៧ខែដើមឆ្នាំ ចំនួនជនរងគ្រោះមានចំនួន ៣៧នាក់។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា តួលេខនេះ បានកើនឡើងរហូតដល់ ៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានជនរងគ្រោះចំនួន ២៣នាក់។ ករណីគ្រោះថ្នាក់នេះ មិនត្រឹមតែធ្វើឱ្យប្រជាពល រដ្ឋបាត់បង់ជីវិត របួស និង ពិការអវយវៈ ក៏ដូចជាខូច ខាតដល់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ វាថែមប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចសង្គមរយៈ ពេលយូរទៀតផង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តទៀតថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការងារបោសសម្អាតមីន និងទទួលបាននូវសមិទ្ធផលច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅ តែបន្តកើតមានឡើង ជាពិសេសនៅតាមតំបន់សង្ស័យ និងតំបន់មិនទាន់បានកំណត់អត្តសញ្ញាណចម្ការមីនរួច។ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ បន្តអនុវត្តន៍អនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបន្តផ្តល់នូវកិច្ចសហការឱ្យកាន់តែសកម្មជាមួយអាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដើម្បីបង្កើនការចូលរួមឱ្យបានកាន់តែខ្លាំង ក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយ ដល់ប្រជាសហ គមន៍ សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម។
ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ ធ្ងន់ថា សុខសន្តិភាពដែលយើងមានបានរហូតដល់សព្វថ្ងៃ គឺបានមកពីការលះបង់ និងការពលីគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបានឯកភាពជាតិ និងបាននាំមកនូវជីវិតថ្មី និងអនាគតថ្មីសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានចូលរួមជា មួយសម្តេចតេជោ ក្នុងការកសាងជាតិតែមួយក្រោមម្លប់សន្តិភាព ព្រមទាំងបានផ្តល់នូវការគាំទ្រ និងការជឿទុកចិត្តជូនសម្តេចតេជោ និងសម្តេចធិបតី ក្នុងការដឹកនាំប្រទេសជាតិ និងរក្សានូវសន្តិភាព។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការញុះញង់ និងត្រូវប្រឆាំងដាច់ខាងចំពោះទង្វើទាំងឡាយណា ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសមួយក្តាប់តូច ដែលប៉ុនប៉ងផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ និងជឿជាក់នូវការសម្រេចរបស់រាជរដ្ឋាភិបាល រួមគ្នាដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ ជូនប្រទេសយើង និងកូនចាំជំនាន់ក្រោយ៕
អត្ថបទ,ភារម្យ









-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់