ព័ត៌មាន
កងកម្លាំងប្រដាប់អាវុធ ប្រឆាំងដាច់ខាត រាល់អំពើទុច្ចរិតទាំងឡាយណា មានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
កងកម្លាំងប្រដាប់អាវុធ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់១០០ភាគរយ ក្នុងការការពារ និង ប្រឆាំងដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា មានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កងកម្លាំងនគរបាលនៅទូទាំងខណ្ឌរបស់ដង្កោ បានត្រៀមជាស្រេច១០០ភាគរយហើយ ដើម្បីត្រៀមបង្ក្រាបរាល់ជនអគិតិ និងជនឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលរៀបចំគម្រោងប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាល ដោយយកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA មកធ្វើជាលេស ហើយញ៉ុះញ៉ុងពលរដ្ឋស្លូតត្រង់ឱ្យក្រោកបះបោរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្ន ។
លោកអធិការបន្ថែមថា ប្រសិនបើមានការប្រមូលផ្តុំណាមួយ ក្នុងចេតនារៀបកម្លាំងប៉ះបោរ កម្លាំងនគរបាល នឹងបង្ក្រាបភ្លាមៗតែម្តង ពោលគឺមិនឱ្យកើតមានឡើងក្នុងមូលដ្ឋាននោះឡើយ ។ លោកប្តេជ្ញា ការពារដាច់ខាត មិនបណ្តោយឱ្យជនមួយក្តាប់តូច ធ្វើឱ្យប្រទេសជាតិដែលកំពុងជួបសុខសន្តិភាព វិលទៅរកភាពចលាចល ឬឈានទៅជួបសង្គ្រាមស៊ីវិលជាលើកទី២ទៀតនោះទេ ។
អធិការដដែលបញ្ជាក់ថា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិសម្តេចតេជោ ហ៊ុន សែ ន បន្តដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមិនទាន់មានការបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រនៅឡើយនោះទេ ។ ហើយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV – DTA គឺជាអភិវឌ្ឍន៍ជាតិ មិនមែនជាការកាត់ទឹកដីដែលជាអធិបតេយ្យភាពរបស់ខ្លួន ទៅឱ្យជាតិសាសន៍ ឬប្រទេសដទៃជាអ្នកគ្រប់គ្រង ដូចក្រុមប្រឆាំងក្រៅច្បាប់លើកឡើងនោះឡើយ ។
គួរបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានត្រៀមលក្ខណះរបស់ខ្លួនរួចរាល់ជាស្រេច ក្នុងបុព្វហេតុការពារសន្តិសុខសុវត្ថិភាពជូនប្រជាជន និងសង្គមជាតិទាំងមូល ពិសេស គឺត្រៀមដើម្បីប្រឆាំង និងបង្ក្រាប រាល់ក្រុមជនទុច្ចរិតទាំងឡាយ ដែលប៉ងផ្តួលរំលំរាជរដ្ឋាភិបាលរបស់កម្ពុជា ដោយមិនបណ្តែតបណ្តោយឱ្យសង្គមជាតិធ្លាក់ចូលទៅរកភាពវឹកវរក្នុងមួយវិនាទីណាមួយនោះឡើយ ៕ លីហេង






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា