ព័ត៌មាន
ក្រុមហ៊ុនចំនួន ៧០០ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ បានកំពុងដំណើរក្នុងតំបន់សេដ្ឋកិច្ចពិសេស
ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានចំនួន ២៦ កន្លែង ដែលកំពុងដំណើរ បានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្រុមហ៊ុន/សហគ្រាស មានទំហំវិនិយោគសរុបប្រមាណជាង ២៨ ប៊ីលានដុល្លារអាមេរិក ដែលគម្រោងនេះនឹងមានបង្កើតជាបន្តបន្ទាប់។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងពិធីបើកកម្ម វិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នេះថា ប្រទេសសិង្ហបុរី គឺជាដៃគូ ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគ ពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ ពីបរទេសឈានមុខទាំង ១០ បានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ កន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាដើម។

ក្នុងពិធីដែរ, ឯកឧត្តមអគ្គលេខាធិការ បានចែករំលែកនូវចំណុចគន្លឹះមួយចំនួន ដែលបានទាក់ទាញវិនិយោគិនសិង្ហបុរី មកបោះទីតាំងនៅកម្ពុជាដូចជា៖ កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេង និងមានជំនាញ, ទីតាំងយុទ្ធ សាស្ត្រ ដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី វិនិយោគិន ទទួលបានផលប្រយោជន៍ពីភាពងាយស្រួលក្នុងការប្រើប្រាស់ថាមពលស្អាត បៃតង ដោយប្រមាណ ៥៧% នៃការផ្គត់ផ្គង់ អគ្គិសនីរបស់កម្ពុជា គឺទទួលបានពីប្រភពថាមពលកកើតឡើងវិញ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់កក្នុងការអភិវឌ្ឍវិស័យកសិកម្ម, ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ព្រមទាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវល្បឿន លឿនជាដើម ដែលជាលទ្ធផលនឹងជួយសម្រួលដល់ការអនុវត្តយុទ្ធសាស្ត្រ “ប្រទេសបូក” របស់អាជីវកម្ម។ ចំពោះគម្រោងអាកាស យានដ្ឋានថ្មីៗមាន អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ កំពុងដំណើរការ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោង បញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវគម្រោងជាប្រវត្តិ សាស្ត្រ ព្រែកជីកហ្វូណនតជោ និងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ឡាវ-វៀតណាម តាំងពីឆ្នាំ១៩៩៩ បានពង្រឹងជាបន្ត បន្ទាប់នូវបណ្តាញហេដ្ឋា រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងវិបុលភាពសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស ទាំងបីដូចជា បណ្តាញផ្លូវថ្នល់កាន់តែប្រសើរ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យទេសចរណ៍។

ឯកឧត្តម ជា វុទ្ធី បន្តឲ្យដឹងទៀតថា ក្រៅពីវវិធានខាងលើ, ចំពោះតំបន់វិនិយោគសំខាន់ៗ ក្នុងនោះកម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេស ដែលបច្ចុបន្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ បានកំពុងដំណើរ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ ប៊ីលានដុល្លារអាមេរិក និងបង្កើតការងារបានជាង ១៨០ ពាន់កន្លែងផងដែរ។ បញ្ហានេះ, ឯកឧត្តម បានលើកទឹកចិត្តដល់វិនិយោគិនសិង្ហបុរី សូមពង្រីកការធ្វើអាជីវកម្មរបស់ពួកគេនៅកម្ពុជា និងអញ្ជើញវិនិយោគិន សិង្ហបុរីសក្តានុពល ពិចារណាជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគបន្ទាប់ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN