ព័ត៌មាន
ការថែទាំជាប្រចាំផ្លូវនៅតាមជនបទ ជាការលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជនជនបទ
ព្រៃវែង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទាំជាប្រចាំផ្លូវនៅជនបទ ពិតជាមានសារៈសំខាន់ណាស់ ត្រូវថែទាំផ្លូវឱ្យបានល្អ និង យូរអង្វែង ដើម្បីជួយលើកកម្ពស់ដល់ការស់នៅរបស់ប្រជាជននៅជនបទ សម្រាប់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំចំនួន ២គម្រោង ដែលស្ថិតនៅ ខេត្តព្រៃវែង និងខេត្តស្វាយរៀង នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញការស្ថាបនា និងថែទាំផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេបានគិតគូរ យ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅ របស់ប្រជាជននៅជនបទ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងផ្លូវជាង ៦១ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងខេត្តទាំងពីរខាងលើនេះ បានកំពុងសម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលផ្លូវទាំងនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទកំពុងយកចិត្តទុកដាក់ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំ និងបន្តអនុវត្តក្នុងជំហ៊ានបន្ទាប់ ធ្វើយ៉ាងណាជំរុញថែទាំផ្លូវទាំងអស់នេះឱ្យបានល្អ សម្រាប់ជាប្រយោជន៍យូរអង្វែង ព្រោះកាលណាយើងមានផ្លូវល្អ យើងអាចធ្វើដំណើរបានលឿន ដោយការបន្ថយពេលវេលា និងចំណាយ ផ្សេងៗជាដើម។ សម្រាប់បញ្ហានេះ ឯកឧត្តមបណ្ឌិត បានស្នើរឱ្យអ្នកទទួលអនុវត្តថែទាំជំហ៊ានបន្ត ត្រូវយកចិត្តទុកដាក់ថែទាំឱ្យបានល្អ ដើម្បីការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច មិនថា ផ្លូវទីក្រុង ឬផ្លូវជនបទនោះឡើយ។
ក្នុងការចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រួមជាមួយគណៈកម្មការអន្តរក្រសួង ក៏បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើជាច្រើនគ្រួសារ, នៅក្នុងពិធីនោះ, ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងជំរុញឱ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕











-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា