ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញបើកយុទ្ធនាការរួមគ្នាដាំដើមឈើក្រោមប្រធានបទ «បណ្តុះផ្នត់គំនិត ពន្លកបៃតង»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកយុទ្ធនាការដាំកូនឈើរួមគ្នាក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះផ្នត់គំនិត ពន្លកបៃតង»។
ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារបក្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងប្រាំពីរស្រុក-ក្រុង នៅខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងបញ្ជាក់ថា ពិធី «បណ្ដុះផ្នត់គំនិត ពន្លកបៃតង ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះ សង្ឃ យុវជនកម្ពុជា និងក្រុមគ្រួសារបរិស្ថានទាំងអស់ បានរួមគ្នាដាំកូនឈើក្នុងពេលតែមួយទូទាំងខេត្តត្បូងឃ្មុំ នៅពេលនេះ គឺការប្តេជ្ញាចិត្ត ឬបេះដូងអ្នកបរិស្ថាន រួមគ្នាអនុវត្តន៍គោលនយោ បាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះជាតិ មាតុភូមិ ការពារសន្តិភាព ការពារសម្បត្តិធម្មជាតិ។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាយើងកំពុងរួមគ្នា សាមគ្គីគ្នាដាំដើមឈើ ធ្វើយ៉ាងណាឲ្យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងធ្វើឲ្យគម្របព្រៃឈើកើនឡើងដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា គឺជាសួតសម្រាប់ដកដង្ហើមនៅអាស៊ីអាគ្នេយ៍ ដូច្នេះមានតែការដាំ និងពង្រីកការដាំដុះព្រៃឈើមានសារៈសំខាន់ ក្នុងការលក់ឥណទានកាបូន ហើយការដាំកូនឈើ គឺស្របនឹងយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានក្នុងរយៈពេល ១ឆ្នាំ របស់អាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតងគិតគូរដល់ប្រយោជន៍របស់សហគមន៍។
គួរជម្រាបថា ក្រសួងបរិស្ថានបានផ្តល់កូនឈើចំនួន ១៧៤០០ ដើម ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ បន្ថែមពីការផ្តល់ជូនក្នុងយុទ្ធនាការការ«ពន្លកបៃតង» ដែលបានអនុវត្តកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្តនានា ដែលទទួលបានសាទរ និងកោតសរសើរពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពល រដ្ឋ ដែលបានបណ្តុះគំនិតពន្លកបៃតងនៅកម្ពុជា។
ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ដត្បូងឃ្មុំ បានថ្លែងថា ក្រសួងបរិស្ថានបានដើរតួយ៉ាងសំខាន់ ក្នុងការបណ្តុះគំនិតបញ្ជ្រាបឥរិយាបថស្រលាញ់បរិស្ថានស្អាត ស្រលាញ់ដើមឈើបៃតង គាំទ្រដល់សកម្មភាពអនុវត្ត លើកស្ទួយការស្រលាញ់ថែរក្សាធនធាន នៅកម្ពុជា ជាពិសេសបានផ្តល់ជូនកូនឈើចំនួន ១៧,៤០០ ដើម ជូនមករដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំយុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ “បណ្តុះគំនិត ពន្លកបៃតង”។
ឯកឧត្តមអភិបាលខេត្តបន្តថា យុទ្ធនាការដាំកូនឈើ ក្រោមប្រធានបទ “បណ្តុះគំនិត ពន្លកបៃតង” គឺជាយន្តការមួយដ៏មានសារៈសំខាន់ ដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ក្នុងនោះយុទ្ធសាស្ត្រទី២ “ភាពបៃតង” ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ “ពន្លកបៃតង” ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះ ការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ។
គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន កាលពីខែតុលា ២០២៣កន្លងទៅ បានដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិចឲ្យបាន១លានដើម ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយ។ គិតត្រឹមខែសីហានេះ ក្រសួង បរិស្ថាន បានផ្តល់កូនឈើ បានលើស១,៣ លានដើម ដល់ អាជ្ញាធររាជធានី-ខេត្ត និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំដុះ៕









-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់