ព័ត៌មាន
ឯកឧត្ដម ប៉ែន បូណា បង្ហាញសមិទ្ធផលធំសំខាន់ៗ ៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា (២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ ឯកឧត្ដម ប៉ែន បូណា បានថ្លែងថាចាប់តាំងពីសម្ដេចធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសក្នុងរយៈពេល១ឆ្នាំ សម្រេចបានសមិទ្ធផលធំៗជូនជាតិជាច្រើនដូចជា៖
សមិទ្ធផលទី១៖ ការថែរក្សាបានសុខសន្តិភាពស្ថេរភាពនយោបាយ លទ្ធផលសន្តិភាពមានតម្លៃណាស់យើងត្រូវការពារឲ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
សមិទ្ធផលទី២៖ ការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់សម្ដេចតេជោរហូតដល់សម្ដេចមហាបវរធិបតីបានខិតខំការពារទឹកដីរក្សាបានបូរណភាពទឹកដី ១៨១ ០៣៥គីឡូម៉ែត្រកូរ៉េក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមកមិនដែលមាន។
សមិទ្ធផលទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោប្រជាពលរដ្ឋទូទាំងប្រទេសបានអបអរនិងគាំទ្រការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ។
សមិទ្ធផលទី៤៖ ការផ្ដល់សេវាសុខាភិបាល រដ្ឋាភិបាលធានាសុខភាពប្រជាពលរដ្ឋ។ អ្នកបានប្រើប្រាស់សេវាសុខភាពបសសមានជាង ២លាន៤សែននាក់។ សរុបមកអ្នកកាន់ប័ណ្ណបសស មានចំនួនជាង ៧លាននាក់ ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ១លាន៥ សែននាក់គោលបំណងរដ្ឋាភិបាល គឺថារៀនអោយចេះរៀនឲ្យចប់និងមានការងារធ្វើ ។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ។ ជួយដល់កសិកម្មរកទីផ្សារជូនដល់កសិកររដ្ឋាភិបាលបានត្រៀមថវិកា ១០០លានដុល្លារអាមេរិកសម្រាប់ជួយដល់វិស័យកសិកម្ម។
សមិទ្ធផលទី៥៖ វិធានការទីមួយកំណែរទម្រង់ស៊ីជម្រៅរបស់ក្រសួងមុខងារសាធារណៈ ការដាក់ឲ្យដំណើរការជ្រើសរើសមន្ត្រីប្រកបដោយគុឌ្ឍណ្ណាធិបតេយ្យអ្នកចេះគឺជាប់។
សមិទ្ធផលទី៦៖ សម្ដេចមហាបវរជានាយករដ្ឋមន្ត្រីរបស់ប្រជាពលរដ្ឋខ្មែរសម្ដេចនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងមួយឆ្នាំ១៥២លើក។
ឯកឧត្តម ប៉ែន ប៉ូណា បានថ្លែងបញ្ជាក់ផងដែរថា សម្ដេចធិបតី នាយករដ្ឋមន្ត្រីជាមេដឹកនាំចុះដោះស្រាយផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនជាងគេបើប្រៀបធៀបមេដឹកនាំនៅលើពិភពលោក។

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា