ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូចគប្បីបើកខួរសិនមុននឹងបើកមាត់រិះគន់រាជរដ្ឋាភិបាល
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅក្រុមអ្នករិះគន់ និងក្រុមប្រឆាំងមួយក្តាប់តូចគប្បីបើកខួរក្បាលជាមុនសិនមុននឹងបើកមាត់រិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី(២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា បានបញ្ជាក់ថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ខណៈយុទ្ធសាស្រ្តទាំងនេះហើយគឺជាត្រីវិស័យ និងចក្ខុ វិស័យវែងឆ្ងាយរបស់សម្តេចធិបតី មិនដូចការលើកឡើងគ្មានការគិតពិចារណារបស់ក្រុមពួកអគតិទាំង នោះឡើយ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា«ខ្ញុំសូមផ្ញើសារទៅក្រុមអ្នករិះគន់ និងប្រឆាំងនឹងការដឹកនាំរាជរដ្ឋាភិបាលថាឲ្យចេះបើកខួរក្បាលពិចារណាឲ្យបានច្បាស់លាស់មុននឹងបើកមាត់និយាយ រិះគន់ដោយគ្មានការគិត គ្មានការពិចារណា មិនបើកភ្នែក និងត្រចៀក ចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលកន្លងមកនេះ»។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរូបនេះ ក៏បានផ្តាំទៅក្រុមប្រឆាំង និងជនអគតិ មួយក្តាប់តូចផងដែរថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការថែរក្សា និងការពារនូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះឲ្យខាងតែបាន គ្មានអនុញ្ញាតឲ្យជនណា ឬបុគ្គលណាដែលមាន ចេតនាបំផ្លាញនូវសេចក្តីរបស់ប្រជាពលរដ្ឋនោះឡើយ ជាពិសេសគឺការញុះញង់របស់ជនពីខាងក្រៅដែលចង់ធ្វើបដិវត្តន៍ព៌ណ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្សនោះ៕
អត្ថបទ បាន ចក់

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា