ព័ត៌មាន
អ្នកនាំពាក្យ៖ កម្ពុជានៅតែប្ដេជ្ញាមិនយកអធិបតេយ្យភាពជាតិទៅប្ដូរជំនួយបរទេស និងមិនធ្វើឱ្យបាត់ទឹកដី
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាយ៉ាងមុតមាំបន្តពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយមិនយកអធិបតេយ្យភាព ជាតិទៅប្ដូរនឹងជំនួយរបស់បរទេស និងមិនធ្វើឱ្យបាត់បង់ទឹកដីសូម្បីតែមួយមីល្លីម៉ែត្រ។
ក្នុងវេទិកាសារព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា ក្រោយពីរំដោះប្រទេសចេញពីរបប ប៉ុល ពត ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល ដៃម្ខាងកសាង គឺការអភិវឌ្ឍប្រទេស ចេញពីទីលានកបសាកសព្វ ចេញពីស្ថានភាពក្ររហេមរហាមបំផុតនៅក្នុងលោក ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ច្រឡំនឹងគេ ដូចសព្វថ្ងៃ និងដៃម្ខាងទៀតការពារ គឺការពារមិនឲ្យរបបខ្មែរក្រហមត្រឡប់មកវិញ និងការពារបូរណភាពជាតិទឹកដី ដែលនៅសល់ ១៨១ ០៣៥គីឡូម៉ែត្រក្រឡា ឲ្យបានគង់វង្ស ដើម្បីកុំឲ្យបាត់បង់ ។
ឯកឧត្តមបន្តថា សម្រាប់ការការពារនេះ គឺចាប់ផ្ដើមពីជំហរម៉ឺងមាត់ ច្បាស់លាស់ ដាច់ខាតរបស់ថ្នាក់ដឹកនាំ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្ដេចធិបតី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដោយកម្ពុជាមិនយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយ ឬការអនុគ្រោះពន្ធណាមួយពីបរទេសជាដាច់ខាត។
ជាមួយនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំងណាស់ ក្នុងការទប់ទល់គ្រប់ឧបាយកល ដែលចង់បំផ្លាញសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ គឺរាជរដ្ឋាភិបាលឈររឹងមាំ ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ។
ឯកឧត្តម ប៉ែន បូណា បានព្រមានថា រយៈពេលចុងក្រោយនេះ មានក្រុមប្រឆាំងជ្រុលនិយម ចង់ធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ចង់ជម្រាបថា ទៅមិនរួចទេ កុំសាកល្បង បើមិនស្គាល់គណបក្សប្រជាជនកម្ពុជា ត្រូវងាកមកវិញ សិក្សានូវគោលនយោបាយរាជរដ្ឋាភិបាលឲ្យច្បាស់ កុំធ្វើអ្វីប្រឆាំងនឹងសន្តិភាព និងស្ថិរភាពនយោបាយ ដោយរាជរដ្ឋាភិបាលឈរការពារយ៉ាងរឹងមាំ ដែលជាភាពកក់ក្ដៅ និងជាទីទុកចិត្តរបស់ពលរដ្ឋខ្មែរ៕ អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា