ព័ត៌មាន
ឯកឧត្តម ឈាង វុន ចំអកឲ្យលោកឡុង រីថាជា«មនុស្សចោលម្សៀត»ដែលមិនដឹងកិច្ចសហប្រតិបត្តិការCLV
ភ្នំពេញ ៖ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានចំអកឲ្យលោក ឡុង រី អតីតតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះមកពីអតីតគណបក្ស សម រង្ស៊ីថាជា«មនុស្សចោលម្សៀត»ដោយមិនដឹងអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណCLV-DTA ខណៈកិច្ចសហប្រតិបត្តិការនេះ នៅក្នុងអាណត្តិទី៤នៃរដ្ឋសភា ឈ្មោះ ឡុង រី ក៏មានតួនាទីជាសមាជិកនៅក្នុងកិច្ចសហប្រតិបត្តិខាងលើនេះដែរនោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈាង វុន បានសម្តែងការ ហួសចិត្តចំពោះបុគ្គល២រូបជាអតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសម រង្ស៊ី គឺបុគ្គល អេង ឆៃអៀង និងបុគ្គល ឡុង រី បច្ចុប្បន្នបុគ្គលទាំងពីររូបនេះបានក្លាយទៅជាបុគ្គលឧទ្ទាមក្រៅច្បាប់ ហើយកំពុងនីរទេសខ្លួននៅក្រៅស្រុកដែលបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌ មានមួយកាលពីកន្លងទៅថ្មីៗដោយបដិសេធថាមិនដែលស្គាល់និងមិនដឹងរឿងអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយឯកឧត្តមបានចាត់ទុកថា ការឡើងរបស់បុគ្គលទាំងពីរនាក់ខាងលើនេះ មិនសមជាអ្នកតំណាងរាស្រ្ត និងមិនទទួលខុសត្រូវកិច្ចការងារខ្លួនក្នុងនាមជាតំណាងរាស្រ្តនោះ។

ឯកឧត្តម ឈាង វុន បានសង្កត់ធ្ងន់ថា«ខ្ញុំបានឮវិទ្យុបម្រើផលប្រយោជន៍បរទេសមួយគាត់ចាក់ សម្ភាសន៍របស់លោក ឡុង រី ក៏ដូចជារបស់លោក អេង ឆៃអៀង ហើយខ្ញុំពិតជាមានការភ្ញាក់ផ្អើល ដោយអ្នកនយោ បាយរបស់គណបក្សប្រឆាំងហេតុអ្វីក៏អន់ខ្លាំងម្លេះ អន់ទាល់តែមែនទែនពីព្រោះពួកគាត់និយាយអត់ការពិត ដែលបានធ្វើហើយអត់ហ៊ានទទួលខុសត្រូវ ខណៈគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១០ក៏ជាសមាជិកក្រុម ការងាររបស់ CLVសភាដែរនោះ ហើយគាត់ជាតំណាងរាស្រ្តនៅមណ្ឌលខេត្តក្រចេះគាត់ ឆ្លើយថាអត់ដឹងគឺគាត់ពិតជា«ចោលម្សៀតមែនទែនម៉ង»មានន័យថាគាត់មិនដែលបានទៅមណ្ឌលរបស់ គាត់ផងបានជាគាត់ឆ្លើយថាអត់ដឹង….»។
ឯកឧត្តម ឈាង វុន បានបន្ថែមទៀតថា វាពិតជាគួឲ្យអស់សំណើចខ្លាំងណាស់ ខណៈដែលលោក ឡុង រី ហ៊ានឆ្លើយថាអត់ដឹងទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ដោយការលើកឡើងរបស់បុគ្គលរូបនេះគឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ធ្វើរហូតដល់តំណាងហើយឆ្លើយថាអត់ដឹងតើឲ្យរាស្រ្តទៅទុកចិត្តពួកគាត់យ៉ាងម៉េច? រាស្រ្តទុកចិត្តមិនកើតទេបើមានតំ ណាងរាស្រ្តបែបនេះនោះ។
បើតាមឯកឧត្តម ឈាង វុន ដែលជាអ្នកដើរតួនាទីខ្លាំងក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិ វឌ្ឍន៍ CLV-DTA បានបញ្ជាក់ជាថ្មីម្តងទៀតទៅកាន់ជនរួមជាតិផងដែរថា កិច្ចសហប្រតិបត្តិការនេះគឺធ្វើ ឡើងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភូមិភាគឦសានកាន់តែ ល្អប្រសើរបន្ថែមទៀត ដោយខេត្តទាំងបួននាគ្រានោះពុំមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ(គ្មានផ្លូវចូលទៅដល់) អគ្គិសនី សុខាភិបាល និងសាលារៀនជាដើមនោះ៕
អត្ថបទ ៖ បាន ចក់


-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់