ព័ត៌មាន
រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ដើម្បីធានាប្រសិទ្ធភាព ចីរភាពបំណុលសាធារណៈ
រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ ដើម្បីធានានូវប្រសិទ្ធភាព និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាព ប្រកួតប្រជែង ក្នុងដំណើរឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមក កម្ពុជាកសាងបាននូវប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ រួមផ្សំដោយ សមាសធាតុជាសារវន្តមួយចំនួន ជាអាទិ៍៖ ក្របខ័ណ្ឌគតិយុត្ត រួមទាំងនីតិវិធីច្បាស់លាស់, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់ គ្រាន់, ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យគ្រប់ជ្រុងជ្រោយ ជាពិសេសការដាក់ចេញ និងអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវគោលការណ៍វិន័យគន្លឹះៗ តាំងពីឆ្នាំ ១៩៩៣ មក និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣ លើករួច មក ក្នុងនោះតាមរយៈការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈទាំង៣លើកនេះ, ស្ថានភាពបំណុលសាធារណៈ កម្ពុជា ត្រូវបានគ្រប់គ្រងប្រកបដោយវិន័យ និងប្រសិទ្ធភាពខ្ពស់ ដោយអាចបន្តរក្សាបាននូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ។
ជារួម, “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» នេះ គឺជាផែនទីបង្ហាញផ្លូវ ដើម្បីតម្រង់ទិស និង ពង្រឹងវិន័យក្នុងការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ការធានារបស់រដ្ឋ និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុល ជាយថាហេតុ ព្រមទាំងការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សំដៅឈានទៅសម្រេចឱ្យបាននូវ ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពគោលនយោបាយសារពើពន្ធ ជំរុញកំណើនសេដ្ឋកិច្ច និងការពារសុខភាពហិរញ្ញវត្ថុរបស់ប្រទេសក្នុងរយៈពេលវែង។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ, យុទ្ធសាស្ត្រនេះ មានគោលដៅកំណត់នូវវិធានការជាយុទ្ធសាស្តរួមមាន៖ កៀរគរ និងសម្រិតសម្រាំងធនធានហិរញ្ញវត្ថុគ្រប់ប្រភព ដែល មានថ្លៃដើម និងហានិភ័យទាប ដើម្បីបំពេញតម្រូវការទុនវិនិយោគសាធារណៈសរុប ប្រកបដោយប្រសិទ្ធភាព និងបន្តរក្សាបានចីរភាព បំណុលសាធារណៈរយៈពេលមធ្យម និងវែង និងគាំទ្រការអភិវឌ្ឍមូលបត្ររដ្ឋ។
ជាក់ស្តែងក្នុងរយៈពេល ៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់បំណុលសាធារណៈ ២០១៩-២០២៣ រាជរដ្ឋាភិបាលបន្ត កសាងបាននូវប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយកាន់តែរឹងមាំជាងមុន ព្រមទាំងសម្រេចបាននូវសមិទ្ធផលជាអាទិ៍រួមមាន៖ ហិរញ្ញប្បទានក្រៅប្រទេស, បានកៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍក្រៅប្រទេសសរុប ចំនួនប្រមាណ ៩ ៧៥៧ លានដុល្លារអាម៉េរិក ដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ក្នុងនោះមាន៖ ហិរញ្ញប្បទានឥតសំណង (ដែលបានចុះកិច្ចព្រមព្រៀងដោយរាជរដ្ឋាភិបាល) មាន ចំនួនប្រមាណ ១ ៥៩៥ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួន ៨៩, និងហិរញ្ញប្បទានឥណទានសម្បទាន មានចំនួន ៨ ១៦២ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង ចំនួន ១០៨ ក្នុងនោះឥណទានបន្ត មានចំនួន ១ ២៥៩ លានដុល្លារអាម៉េរិក ស្មើ ១៣ ភាគរយ នៃឥណទាន ដែលបានចុះកិច្ចព្រមព្រៀងសរុប។ ជារួម, ទំហំនៃការខ្ចីឥណទានសម្បទានក្នុងរយៈពេល ៥ ឆ្នាំកន្លង ទៅនេះ ត្រូវបានគ្រប់គ្រងមិនឱ្យលើសពីពិតានកំណត់ ដោយសម្រេចបានប្រមាណ ៥៤ ភាគរយ នៃពិតានដែលកំណត់នៅក្នុង យុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឬជាមធ្យមប្រមាណ ៧២ ភាគរយ ធៀបនឹងពិតានដែលកំណត់ក្នុងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ៕ អត្ថបបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត