ព័ត៌មាន
ក្រសួងបរិស្ថាន បានសង្ឃឹមថា នៅឆ្នាំ២០២៥ ឬពាក់កណ្តាលអាណត្តិទី៧នេះ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ ហៅកាត់ថា KOICA នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា បរិមាណសំរាមសំណល់រឹងនៅរាជធានីភ្នំពេញបានកើតឡើងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះបានកើនឡើងរហូត ៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង ១០០០តោនក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ ៣៥០០តោនក្នុងមួយថ្ងៃ។ នេះដោយសារ កំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។

ឯកឧត្តមអភិបាលរាជធានី បានបន្តថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះក្រោយមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាមចំនួន ៣ប្រកួតប្រជែងគ្នា ឃើញថានៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាមកកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការសម្អាតការប្រមូលសំរាម នៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះនៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។
ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាស្អាត ខ្មែរធ្វើបាន នេះ ជាកម្មវិធីសម្អាតពិភពដែនដី ការសម្អាតភពផែនដី ដូចយើងសម្អាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា សុខភាពបរិស្ថានមាន ៣ គឺទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដីនិងទី៣ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក មានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន ៥សែននាក់។
ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើយយ៉ាងណាឱ្យប្រភពទឹកមានបរិស្ថានល្អ។ ជុំវិញបញ្ហានេះដែរ កន្លងមកនេះឯកឧត្ដមបានណែនាំឱ្យមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់តំបងនិងនៅខេត្តព្រះសីហនុ តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងហើយ។
ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត សូមឱ្យមានការចូលរួមធ្វើឱ្យបរិស្ថានទាំង៣ខាងលើល្អស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅលើលោកនេះក៏ល្អដូចគ្នាដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧