ព័ត៌មាន
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចែករំលែកចក្ខុវិស័យពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Justine Diokno-Sicat ក្នុងគោលបំណងដើម្បីចែករំលែកពីចក្ខុវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈមនានា លើការអភិវឌ្ឍជំនាញឲ្យកាន់តែល្អប្រសើរ។

នៅក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ភាគីទាំងពីរ បានពិភាក្សា និងចែករំលែកចក្ខុវិស័យពីកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ ដែលមានទិសដៅផ្តល់ជំនាញយ៉ាងឆាប់រហ័សសម្រាប់កម្លាំងពលកម្មក្នុងទីផ្សារការងារ។ ក្នុងនោះ ឯកឧត្តម បានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក៏ដូចជាពលរដ្ឋទូទៅដើម្បីទទួលបានជំនាញជាក់លាក់ ក្នុងការទទួលបានឱកាសការងារសមរម្យឆាប់រហ័ស ក្នុងគោលបំណងកែប្រែជីវភាពគ្រួសារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្រសួងការងារ បានសសេរឲ្យដឹងទៀតថា ក្រៅពីបង្ហាញពីគោលនយោបាយ ការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការងារ លើការបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពបត់បែនលើកាលវិភាគចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កបរិយាកាសកាន់តែងាយស្រួលដល់សិក្ខាកាមសម្រាប់សិក្សា។

ជាមួយគ្នានេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បានចែករំលែកបទពិសោធន៍ និងសម្តែងការអបអរសាទរចំពោះឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវទិសដៅនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា៕






-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា